ព័ត៌មានអន្ដរជាតិ
ដឹងទេ នាយករដ្ឋមន្ត្រី ប្រទេសណាខ្លះហើយមក កម្ពុជា មុនកិច្ចប្រជុំអាស៊ាន
គិតត្រឹមពេលនេះ នាយករដ្ឋមន្ត្រីប្រទេសចំនួន ២ ហើយបានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីប្រទេសចិន ។

លោក ផាម មិញជិញ បានអញ្ជើញមកដល់កម្ពុជាដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលតបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១១ ផងដែរ ។
ទន្ទឹមនោះ ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” ។

ដោយឡែកលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងភរិយាបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានាម៉ោងប្រមាណ ៧ និង ៣០ នាទីយប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ ថ្ងៃ ។
ស្របពេលជាមួយគ្នានេះ លោក លី ខឺឈាង ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ៕


អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ប្រាប់ផែនការ បើ កូរ៉េខាងជើង សាកល្បងនុយក្លេអ៊ែរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង