Connect with us

ព័ត៌មានអន្ដរជាតិ

ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅ អាមេរិក ចាប់ផ្ដើមហើយ ខណៈបក្ស​សាធារណរដ្ឋកំពុងនាំមុខ

បានផុស

នៅ

ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកបានចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ (ពេលវេលានៅកម្ពុជា) ខណៈលទ្ធផលក៏បានចេញបណ្ដើរៗហើយផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលដែលបានចេញផ្សាយដោយសារព័ត៌មាន CNN បានឲ្យដឹងថា គិតត្រឹមពេលនេះ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ កំពុងនាំមុខគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច ។

ការបោះឆ្នោតប្រកួតប្រជែងដណ្ដើមអាសនៈទាំង ៤៣៥ នៅក្នុងសភាតំណាងរាស្ត្រ នៅពេលនេះគណបក្សសាធារណរដ្ឋកំពុងនាំមុខគណបក្សប្រជាធិបតេយ្យក្នុងសំឡេង ១៥៣ ទល់នឹង ៨៧ ។

ដោយឡែកសម្រាប់លទ្ធផលបោះឆ្នោតព្រឹទ្ធសភាដែលមាន ១០០ អាសនៈ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យស្ថិតក្នុងសំឡេងស្មើគ្នាគឺ ៤០ ទល់នឹង ៤០ ។

គួរបញ្ជាក់ថា បច្ចុប្បន្នេះគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតិ ចូ បៃដិន កំពុងតែគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ ខ្លីៗ ទាក់ទងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម