Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រខាងកើត ធ្លាក់នៅ​ខាងក្រៅតំបន់សេដ្ឋកិច្ច ជប៉ុន

បានផុស

នៅ

យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់ ១ គ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា “រហូតមកដល់ពេលនេះកូរ៉េខាងត្បូងមិនទាន់កំណត់ប្រភេទ ឬភាពជាក់លាក់ណាមួយរបស់មីស៊ីលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់ផ្លោងទៅកាន់សមុទ្រខាងកើតនៅឡើយទេ” ។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃពុធនេះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនក្នុងសមុទ្រជប៉ុន ។

គួររំឭកថា ចាប់តាំងពីដើមឆ្នាំ ២០២២ មក ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលចំនួន ៣០ ដងហើយ ខណៈទីក្រុង​ព្យុងយ៉ាង​​និយាយ​ថា សកម្មភាព​បាញ់បង្ហោះមីស៊ីល​របស់ខ្លួន ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្កហេតុ​របស់​កូរ៉េ​ខាង​ត្បូង​ និងអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ប្រាប់ផែនការ បើ កូរ៉េខាងជើង សាកល្បងនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម