ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី កូរ៉េខាងត្បូង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ កម្ពុជា
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយតំបន់ ក៏ដូចជា បង្ហាញពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ានថ្មីរបស់ប្រទេសជាតិ ។

លោក Yoon នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែម្ដង នៅពេលលោកមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីបង្ហាញអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកថ្មីរបស់រដ្ឋាភិបាល និងគោលនយោបាយអាស៊ាន ដែលហៅថា គំនិតផ្តួចផ្តើមសាមគ្គីភាព កូរ៉េ-អាស៊ាន ។
នៅថ្ងៃបន្ទាប់ លោកប្រធានាធិបតីកូរ៉េខាងត្បូងនឹងចូលរួមកិច្ចប្រជុំអាស៊ានបូកបី ខណៈកិច្ចប្រជុំនេះគឺជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលបានចាប់ផ្តើមសម្រាប់ការឆ្លើយតបរួមគ្នា បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ ១៩៩៧ ហើយមានការចូលរួមប្រជុំពីប្រទេសសមាជិកអាស៊ានចំនួន ១០ រួមជាមួយកូរ៉េខាងត្បូង ជប៉ុន និងចិន ។

ចំណែកនៅថ្ងៃអាទិត្យ ទី១៣ លោកប្រធានាធិបតីកូរ៉េនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានការចូលរួមពីប្រទេសអាស៊ានទាំង ១០ រួមជាមួយកូរ៉េខាងត្បូង អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា បន្ទាប់ពីចាកចេញពីកម្ពុជា លោក Yoon Suk-yeol នឹងចាកចេញទៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ហើយនេះគឺជាដំណើរទស្សនិច្ចលើកដំបូងរបស់លោកទៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីចូលកាន់តំណែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Korea Herald

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ