Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួម​កិច្ចប្រជុំអាស៊ាននៅ កម្ពុជា

បានផុស

នៅ

តាមរយៈរូបភាពផ្សព្វផ្សាយអំពីព្រះរាជដំណើរមកដល់របស់ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ត្រូវបានគេមើលឃើញថា ព្រះអង្គយាងបើកយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះមិនមែនជាលើកទី១ ទេដែលស្ដេចស៊ុងតង់របស់ព្រុយណេ យាងបើកយន្តហោះដោយព្រះអង្គឯងចូលរួមកិច្ចប្រជុំកំពូលៗនោះ ពោលកាលពីឆ្នាំ ២០១៨ ព្រះអង្គក៏យាងបើកយន្តហោះដោយអង្គឯងចូលរួមកិច្ចប្រជុំមួយផងដែរនៅប្រទេសឥណ្ឌា ។

នៅពេលនោះ ព្រះអង្គមានព្រះជន្ម ៧១ ព្រះវស្សា បានយាងបើកយន្តហោះប្រភេទ Boeing 747 ដោយព្រះអង្គឯងចេញពីប្រទេសព្រុយណេទៅស្ថានីយកងទ័ពអាកាសនៅតំបន់ Palam ក្នុងទីក្រុង New Delhi របស់ឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសមួយ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា គណៈអធិបតីដែលរង់ចាំស្វាគមន៍ព្រះអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញទ្រង់យាងចេញពីកាប៊ីនដែលជាកន្លែងបើក និងបញ្ជាយន្តហោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Siasat

ចុចអាន ៖ ក្រៅពីអរគុណ កម្ពុជា, រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន ផ្ដោតលើបញ្ហា ២ ទៀត​ជាមួយសម្ដេចតេជោ ហ៊ុន សែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម