Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញាក់ផ្អើល លេចវត្តមានព្រះរាជបុត្រ ព្រុយណេ អមបិតាទ្រង់យាងមក កម្ពុជា

បានផុស

នៅ

កាលពីម្សិលមិញនេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ បានយាងមកដល់កម្ពុជា ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវត្តមានព្រះរាជបុត្រ Abdul Mateen អមព្រះបិតាទ្រង់មកកម្ពុជាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពផ្សព្វផ្សាយ​អំពីព្រះរាជដំណើរមកដល់​កម្ពុជា​របស់​ព្រះចៅស៊ុលតង់ Hassanal Bolkiah និង​ព្រះ​រាជបុត្រ Abdul Mateen គឺ​ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ដោយឡែក ព្រះ​រាជបុត្រ Abdul Mateen គឺ​ព្រះអង្គម្ចាស់​ដ៏​ស្រស់​សង្ហា​របស់​ប្រទេស​ព្រុយណេ ដែល​ទទួល​បាន​ព្រះ​កិត្តិនាម​ល្បី​រន្ទឺ​លើ​បណ្ដាញ​សង្គមនានា ​ហើយ​ទ្រង់​ក៏​ពុំ​ដែល​លាក់លៀម​ពី​ជីវិត​ខាងក្រៅ​របស់​ទ្រង់​ឡើយ។ ព្រះ​រាជបុត្រ Abdul Mateen តែង​បង្ហោះ​ភាគច្រើន​ ជា​រូប​លេង​កីឡា​ផ្សេង​ៗ ហាត់ប្រាណ រូប​ជាមួយ​សត្វ​ចិញ្ចឹម​ រូប​ក្នុង​រាជវាំង ឬ​រាជដំណាក់ និង​សម្ភារៈ​មាន​តម្លៃ​កប់ពពកជាច្រើន ព្រម​ទាំង​ការ​ចូលរួម​ក្នុង​កម្មវិធី​ជាមួយ​ខ្សែ​រាជវង្ស​ដទៃ​ទៀតផងដែរ។

ជាងនេះទៅទៀត ក្នុង​ចំណោម​សកម្មភាព​កីឡា​បុរស​វ័យ ៣១ ឆ្នាំ​រូប​នេះ ​ចេះ​លេង​បាល់ទាត់, ជិះ​ស្គី, ប្រដាល់, និង​ហែលទឹក ចំណែក​សត្វ​ដែល​ស្រលាញ់ គឺ​ឆ្មារ និង​កូន​ខ្លា។ បុត្រា​ទី​បួន​នៃ​ស្ដេច​ស៊ុលតង់ Haji Hassanal Bolkiah Mu’izzaddin Waddaulah រូប​នេះ ​បាន​ទទួល​ឋានៈ​យោធា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១១ ក្រោយ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត​សភា​យោធា Sandhurst ដែល​ទ្រង់​បាន​យាង​ចូល​កាលពី​ព្រះជន្ម ១៨ វស្សា ដែល​ជា​បេក្ខជន​ក្មេង​ជាង​គេ។ ​

សូមបញ្ចាក់ដែរថា ព្រះរាជបុត្រ Abdul Mateen​ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុត្រាអង្គនេះបានយាងអមព្រះរាជដំណើរជាមួយព្រះបិតា ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah មកកម្ពុជា ខណៈក្សត្រទាំងពីរអង្គ ត្រូវបានគេមើលឃើញថា យាងបើកយន្តហោះពិសេស Boeing 787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ៩ ខែវិច្ឆិកា ២០២២៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ

ចុចអាន៖ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួម​កិច្ចប្រជុំអាស៊ាននៅ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម