ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាឲ្យកងទ័ពរបស់ខ្លួន ដកថយចេញពីតំបន់ Kherson (មានវីដេអូ)
ប្រទេសរុស្ស៊ី បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងស្តាំនៃទន្លេ Dnieper រួមទាំងក្នុងតំបន់ Kherson ផងដែរ។ ក្រសួងការពារជាតិបានពន្យល់ថា ខ្លួនចង់ចៀសវាងការបាត់បង់កងកម្លាំងរបស់ខ្លួន និងជួយសង្គ្រោះជីវិតជនស៊ីវិល។

ថ្វីបើទទួលស្គាល់ថា ការសម្រេចចិត្តបែបនេះមិនមែនជារឿងងាយស្រួលក៏ដោយ ប៉ុន្តែមេបញ្ជាការកងទ័ពមើលឃើញថា វាមានបញ្ហាតិចតួចក្នុងការរក្សាកងទ័ព នៅលើច្រាំងខាងស្តាំនៃទន្លេ។
ប្រធានប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន លោកឧត្តមសេនីយ៍ Sergey Surovikin បានប្រាប់រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា ការវាយប្រហារជាបន្តរបស់អ៊ុយក្រែនលើទំនប់វារីអគ្គិសនី Kakhovskaya នៅទន្លេ Dnieper អាចកាត់ផ្តាច់កងទ័ពរុស្ស៊ីនៅតំបន់ Kherson ទាំងស្រុង។

លោក Surovikin បន្ថែមថា ប្រសិនបើទីក្រុងកៀវ បើកការវាយប្រហារសាហាវជាងនេះទៅទៀតលើទំនប់ Kakhovskaya នោះលំហូរទឹកអាចឡើង ដែលនឹងជន់លិចតំបន់ធំៗ បណ្តាលឲ្យជនស៊ីវិលស្លាប់។ នេះនឹងបង្កើតការគំរាមកំហែងបន្ថែមទៀតសម្រាប់ជនស៊ីវិល និងប្រថុយប្រថានកាត់ផ្តាច់ក្រុមកងកម្លាំងរបស់រុស្ស៊ីនៅច្រាំងខាងស្ដាំនៃទន្លេ Dnieper។
លោក Surovikin បន្តថា ការដកថយនេះ នឹងជួយចៀសវាងនូវសេណារីយ៉ូអាក្រក់បំផុត ហើយថែមទាំងរក្សាប្រសិទ្ធភាពប្រយុទ្ធរបស់ក្រុមកងកម្លាំងនៅក្នុងតំបន់ផងដែរ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាជ្ញាធរក្នុងតំបន់ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកជនស៊ីវិលទៅកាន់ច្រាំងខាងឆ្វេងនៃទន្លេ Dnieper ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ុយក្រែន។ យោងតាមលោក Surovikin មានមនុស្សជាង ១១៥ ០០០នាក់ បានចាកចេញពីតំបន់គិតត្រឹមថ្ងៃនេះ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានកាត់យកតំបន់ Kherson កាលពីខែមុន បន្ទាប់ពីអ្នកស្រុកបានបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួនចេញពីអ៊ុយក្រែន និងស្វែងរកការចូលជាសមាជិករបស់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី ទីក្រុងកៀវ បានច្រានចោលការបោះឆ្នោតនេះថាជាការបោកប្រាស់ ហើយប្តេជ្ញាប្រើកម្លាំងយោធាដើម្បីដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន អនុញ្ញាតឲ្យកែនអតីតអ្នកទោស យកទៅប្រយុទ្ធនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ