Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ដាក់លក្ខខណ្ឌ ៣ ចំណុចសម្រាប់ការចរចាសន្តិភាពជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់លក្ខខណ្ឌចំនួន ៣ ចំណុចសម្រាប់ការបន្តការចរចាសន្តិភាពជាមួយរដ្ឋាភិបាលប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky ​បាន​បញ្ជាក់ថា ​លក្ខខណ្ឌ​ ៣ ចំណុចសម្រាប់​ការ​ចូលតុ​ចរចា​រួម​មាន “ការ​ស្ដារ​បូរណភាព​ទឹកដី, សំណង​សម្រាប់​ការ​ខូចខាត​ទាំងអស់​ដែល​បណ្ដាល​មក​ពី​សង្គ្រាម និងការ​ដាក់​ទោស​ឧក្រិដ្ឋជន​សង្គ្រាម​គ្រប់​រូប” ។

លោក Zelensky បាននិយាយនៅក្នុងសារវីដេអូមួយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានស្នើម្តងហើយម្តងទៀតនូវការចរចាសន្តិភាព ប៉ុន្តែរុស្ស៊ី​តែងតែ​ឆ្លើយតប​មកវិញនូវ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្មីៗ ការ​បាញ់​ផ្លោង ឬ​ការ​គំរាម​កំហែងសាហាវៗគ្រប់ទម្រង់ ។

ស្របពេលជាមួយគ្នានេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov ក៏បានបង្ហោះសារនៅលើបណ្ដាញ Twitter ផងដែរថា បូរណភាពទឹកដីត្រូវតែស្ដារឡើងវិញ មុនពេលការចរចាណាមួយជាមួយរុស្ស៊ី ព្រោះវាជាភាពចាំបាច់បំផុតរបស់អ៊ុយក្រែន ។

គួររំឭកថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៩ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មុនមក កម្ពុជា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បង្ហោះសារខ្លីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ធនាគារឯកជន
សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម