ព័ត៌មានអន្ដរជាតិ
ក្រៅពី កម្ពុជា ប្រទេសអាស៊ាន ២ ទៀតក៏នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអន្តរជាតិធំៗឆ្នាំនេះ
ក្រៅពីកម្ពុជាដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២ ទៀតរួមមាន ថៃ និងឥណ្ឌូណេស៊ី ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិធំៗដូចជា វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងក្រុមប្រទេស G20 នៅសប្ដាហ៍ខាងមុខនេះ ។
កម្ពុជាបានរៀបចំកិច្ចកិច្ចប្រជុំកំពូលអាស៊ានជាមួយនឹងកងកម្លាំងសន្តិសុខជាង ១ ម៉ឺននាក់កំពុងប្រុងជើងការខ្ពស់នៅក្នុងរាជធានីភ្នំពេញ ខណៈមេដឹកនាំកំពូលៗមកពីជុំវិញតំបន់អាស៊ីដូចជា លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ក៏ដូចជា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ជាពិសេសលោក Joe Biden ប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ ។
ដោយឡែក ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលីនាថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា ដែលវាជាលើកដំបូងសម្រាប់ទីក្រុងហ្សាកាតាសម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយនេះ ។

ទន្ទឹមនឹងនោះ នៅប្រទេសថៃវិញ អាជ្ញាធរកំពុងរឹតបន្តឹងសន្តិសុខសម្រាប់កិច្ចប្រជុំ APEC ដែលធ្វើឡើងនៅថ្ងៃទី១៨ និងទី ១៩ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ខណៈការប្រុងជើងការខ្ពស់នៅឯកន្លែងសន្និសីទក្នុងទីក្រុងបាងកក រួមមាន សត្វឆ្កែហិតគ្រាប់បែក និងការត្រួតពិនិត្យឥវ៉ាន់ដោយមនុស្សយន្តជាដើម ។
ចំពោះការបង្កើនសន្តិសុខនេះដែរ ប៉ូលិសថៃក៏បានប្រកាសពីការចាប់ខ្លួនមនុស្សជាង ៦០,០០០ នាក់ផងដែរ ក្នុងអំឡុងពេលការបង្រ្កាបគ្រឿងញៀន និងអាវុធខុសច្បាប់រយៈពេលមួយខែមកនេះ ហើយបានរឹបអូសអាវុធ និងគ្រឿងផ្ទុះរាប់ពាន់គ្រាប់ ។

ការបង្ក្រាបដើម្បីការពារសន្តិសុខនេះកើតឡើង បន្ទាប់ពីហេតុការណ៍សម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារកាលពីខែមុន ដែលបណ្ដាលឲ្យមនុស្ស ៣៦ នាក់ស្លាប់ ហើយភាគច្រើនគឺជាកុមារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួមកិច្ចប្រជុំអាស៊ាននៅ កម្ពុជា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ