ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ថ្នាំប្រឆាំងប៉ារ៉ាស៊ីតមានតម្លៃថោកអាចកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដបានរហូតដល់៨០ភាគរយ
ការសិក្សាមួយបានបង្ហាញថា ថ្នាំប្រឆាំងប៉ារ៉ាស៊ីតអាចកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដដែលព្យាបាលក្នុងមន្ទីរពេទ្យបានរហូតដល់ទៅ៨០ភាគរយឯណោះ។
ថ្នាំ Ivermectin ដែលមានតម្លៃត្រឹម២ដុល្លារក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយរយៈពេលនៃការព្យាបាលរបស់អ្នកជំងឺឈឺធ្ងន់ផងដែរ។
វេជ្ជបណ្ឌិត Andrew Hill អ្នកជំនាញខាងវីរុសមកពីសាកលវិទ្យាល័យ Liverpool នៅពីក្រោយការវិភាគនេះបានអះអាងថា ថ្នាំនេះអាចជាការផ្លាស់ប្តូរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រដទៃទៀតមានការងឿងឆ្ងល់ចំពោះការរកឃើញនេះដោយនិយាយថា វាត្រូវការទិន្នន័យបន្ថែមទៀតមុនពេលថ្នាំនេះអាចត្រូវបានប្រើជាការព្យាបាលដែលមានសក្តានុពល។
ថ្នាំ Ivermectin ត្រូវបានគេរកឃើញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ហើយបានក្លាយជាថ្នាំចាំបាច់មួយសម្រាប់ការព្យាបាលជំងឺដែលឆ្លងដោយពពួកប៉ារ៉ាស៊ីត។
ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងស៊ើបអង្កេតលើថ្នាំនេះជឿជាក់ថា វាមានប្រសិទ្ធភាពប្រយុទ្ធជាមួយវីរុស SARS-CoV-2 និងធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទរបស់ខ្លួនដើម្បីការពារកុំឲ្យមានការចម្លងឡើងវិញ។
នៅក្នុងឯកសារដែលលេចធ្លាយមុនការចេញផ្សាយនៃការស្រាវជ្រាវនៅខែក្រោយ អ្នកវិទ្យាសាស្ត្រដែលស្ថិតនៅពីក្រោយការស្រាវជ្រាវនេះបានបូកបញ្ចូលគ្នានូវលទ្ធផលនៃការសាកល្បងលើថ្នាំនេះចំនួន១១ដោយមានការចូលរួមអ្នកជំងឺជាង១,៤០០នាក់។
លទ្ធផលបានបង្ហាញឲ្យឃើញថា មានតែអ្នកជំងឺកូវីដផឹកថ្នាំនេះ៨នាក់ប៉ុណ្ណោះក្នុងចំណោម៥៧៣នាក់ដែលបានស្លាប់បើធៀបនឹង៤៤នាក់ក្នុងចំណោម៥១០នាក់ដែលផឹកថ្នាំ placebo។
ការស្រាវជ្រាវបានបង្ហាញថា ពេលវេលាដែលត្រូវការដើម្បីកម្ចាត់មេរោគនេះចេញពីរាងកាយក៏លឿនផងដែរនៅពេលផឹកថ្នាំ Ivermectin។
ក្នុងការសាកល្បងមួយនៅប្រទេសអេហ្ស៊ីប អ្នកជំងឺមានរោគសញ្ញាស្រាល១០០នាក់បានយកឈ្នះមេរោគក្នុងរយៈពេល៥ថ្ងៃជាមធ្យមនៅពេលពួកគេលេបថ្នាំនេះ។ បើប្រៀបធៀបតួលេខ វាមានរយៈពេលប្រហែល១០ថ្ងៃសម្រាប់អ្នកជំងឺ១០០នាក់ដែលមិនបានលេបថ្នាំនេះ។
ហើយចំពោះអ្នកជំងឺ១០០នាក់ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ពួកគេបានយកឈ្នះជំងឺកូវីដ១៩ក្នុងរយៈពេលប្រាំមួយថ្ងៃនៅពេលលេបថ្នាំនេះបើប្រៀបធៀបទៅនឹង១២ថ្ងៃចំពោះអ្នកជំងឺ១០០នាក់ដែលមិនលេបថ្នាំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព