Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់មេដឹកនាំមួយរូបចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកដំបូងនៅ កម្ពុជា ចាប់តាំងពីឡើងកាន់តំណែង

បានផុស

នៅ

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២២ នេះ គឺជាកិច្ចប្រជុំកំពូលថ្នាក់តំបន់លើកដំបូងរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ហើយលោកក៏ជាមេដឹកនាំថ្មីតែមួយគត់ផងដែរក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់នៅក្នុងកិច្ចប្រជុំមួយនេះ ចាប់តាំងការឡើងកាន់តំណែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Ferdinand Marcos Jr. បានធ្វើដំណើរចេញពីទីក្រុងម៉ានីល កាលពីថ្ងៃទី៩ ខែវិច្ឆិកា មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមជាប្រមុខរដ្ឋ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ។

ទន្ទឹមនោះ កិច្ចប្រជុំកំពូលលើកទី ៤០ និង ៤១ នៅរាជធានីភ្នំពេញ ក៏នឹងក្លាយជាកិច្ចជួបជុំដោយផ្ទាល់លើកដំបូងរបស់មេដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ។

គួរបញ្ជាក់ថា លោក Ferdinand Marcos Jr. ដែលជាកូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីនលោក Ferdinand Marcos បានជាប់ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែឧសភា និងបានចូលស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ នេះ ៕

ដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ក្រៅពី កម្ពុជា ប្រទេសអាស៊ាន ២ ទៀតក៏នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល​អន្តរជាតិធំៗឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម