Connect with us

ព័ត៌មានអន្ដរជាតិ

លោក Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី ឡើយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 ជាមួយមេដឹកនាំពិភពលោកនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី នាសប្តាហ៍ក្រោយនេះឡើយ ដោយឲ្យលោក​ Sergey Lavrov រដ្ឋមន្ត្រីការបរទេស ទៅចូលរួមជំនួសវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាលោក Putin​ មិនបានចូលរួមកិច្ចប្រជុំដោយផ្ទាល់ក៏ដោយ ប៉ុន្តែមន្ត្រីការទូតរុស្ស៊ីប្រចាំនៅ​ឥណ្ឌូណេស៊ី​ និយាយថា លោកប្រធានាធិបតីរុស្ស៊ីរូបនេះ​ នឹងអាចចូលរួមប្រជុំបានតាមរយៈ​វីដេអូខល ។

ជាមួយគ្នានោះ​ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលក៏ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនេះផងដែរនោះ និយាយថា​ លោកនឹងមិនចូលរួមឡើយ បើសិនជាមានវត្តមានលោក Putin ។

ដោយឡែក ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលគេរំពឹងថា នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើងនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 ដែលប្រមូលផ្តុំមេដឹកនាំនៃប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្ដោតសំខាន់ទៅលើសង្រ្គាមលុកលុយនៅអ៊ុយក្រែន ដែលបានជំរុញឲ្យមានការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈជាសកល ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោក Zelensky ដាក់លក្ខខណ្ឌ ៣ ចំណុចសម្រាប់ការចរចាសន្តិភាពជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម