Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមបង្ហាញសមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលអាចកម្ទេចប្រទេសបារាំងទាំងមូល

បានផុស

នៅ

រុស្ស៊ី គ្រោងនឹងធ្វើការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលខ្លួនអះអាងថា មានសមត្ថភាពកម្ទេចតំបន់មួយ មានទំហំប៉ុនប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មីស៊ីល RS-18 Sarmat នឹងមានសមត្ថភាពបញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរធំៗចំនួន១០ឬតូចៗចំនួន១៦ឬអាចបញ្ចេញទាំងពីរដើម្បីវាយសន្ធាប់លើប្រព័ន្ធការពារមីស៊ីលរបស់សត្រូវ។

មីស៊ីលយុទ្ធសាស្ត្រទម្ងន់១០០តោនប្រភេទនេះត្រូវបានគេនិយាយថាអាចធ្វើដំណើរបានចម្ងាយ៩,៩៧៨គីឡូម៉ែត្រនិងមានសមត្ថភាពកម្ទេចតំបន់ដែលមានទំហំប៉ុនរដ្ឋតិចសាស់ឬប្រទេសបារាំង។

ក្បាលគ្រាប់នីមួយៗមានសមត្ថភាពតម្រង់ទៅទិសដៅផ្សេងៗគ្នា។

រឿងនេះបានកើតឡើងចំពេលរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ទៅលោកប្រធានាធិបតី Vladimir Putin ថា មីស៊ីលអន្តរទ្វីបល្បឿនលឿនជាងសំឡេងប្រភេទថ្មីបានចាប់ផ្តើមដំណើរការកាលពីខែធ្នូបន្ទាប់ពីការធ្វើតេស្តអស់រយៈពេលជាច្រើនឆ្នាំ។

ការសាកល្បងមីស៊ីល Sarmat បានប្រឈមនឹងការពន្យារពេលជាច្រើនលើកប៉ុន្តែឥឡូវនេះក្រុមមន្រ្តីនិយាយថា វានឹងចូលបម្រើការជាមួយកងកម្លាំងមីស៊ីលយុទ្ធសាស្រ្តរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម