Connect with us

ព័ត៌មានអន្ដរជាតិ

ពេលមកកម្ពុជា លោក Biden នឹងពិភាក្សាបញ្ហាក្តៅមួយ ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង

បានផុស

នៅ

មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា លោកប្រធានាធិបតី លោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តំបន់អាស៊ី ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

(ពីឆ្វេងទៅស្តាំ) ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol, ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំទាំង៣នឹងជួបគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យទី១៣ខែវិច្ឆិកា ពេលដែលលោក Biden ធ្វើទស្សនកិច្ចនៅអាស៊ី សម្រាប់កិច្ចប្រជុំជាមួយអាស៊ាន និងក្រុមប្រទេសឧស្សាហកម្មចំនួន២០។

លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា “មេដឹកនាំទាំងបី នឹងធ្វើការដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមានដោយអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់ កូរ៉េខាងជើង”។

កាលពីខែតុលា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាងពេលមុនៗ ដោយហោះលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ និងបណ្តាលឲ្យប្រជាជននៅទីនោះ ភ័យស្លន់ស្លោ។

ទង្វើនោះបានជំរុញឲ្យលោក Biden ទូរស័ព្ទទៅលោក Kishida និងរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរឹងដូចដែកថែប របស់អាមេរិកចំពោះការការពារប្រទេសជប៉ុន។

យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិក ក៏បានធ្វើលំហាត់ទម្លាក់គ្រាប់បែកលើគោលដៅនៅសមុទ្រលឿងជាការឆ្លើយតប ហើយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នាលើសមុទ្រជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ជប៉ុន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម