ព័ត៌មានអន្ដរជាតិ
លោក បៃដិន នឹងជួបលោក ស៊ី ដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតី (មានវីដេអូ)
មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បានប្រកាន់ជំហរផ្សេងគ្នាលើបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កោះតៃវ៉ាន់ និងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង មិនទាន់បានជួបមុខគ្នាដោយផ្ទាល់ទេ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងនៅសេតវិមាន។
ប៉ុន្តែមេដឹកនាំទាំង២ នឹងចូលរួមជាមួយមេដឹកនាំដទៃទៀត ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចំនួន២០នៅសប្តាហ៍ក្រោយ លើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី ហើយអ្នកទាំង២ នឹងឆ្លៀតពេលពិភាក្សាគ្នានៅថ្ងៃចន្ទ។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា មិនមានការផ្លាស់ប្តូរជំនួបដោយផ្ទាល់រវាងមេដឹកនាំទាំង២ទេ។
ស្របពេលជាមួយគ្នានោះ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងថា អ្នកទាំង២ នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ គ្រប់គ្រងការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវ និងធ្វើការជាមួយគ្នានៅកន្លែងដែលមានផលប្រយោជន៍រួម។
គួរបញ្ជាក់ថា លើកចុងក្រោយ លោក បៃដិន និងលោក ស៊ី បាននិយាយគ្នាតាមទូរស័ព្ទនៅចុងខែកក្កដា ប៉ុន្តែមិនបានជួបមុខគ្នាដោយផ្ទាល់ទេ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពេលមកកម្ពុជា លោក Biden នឹងពិភាក្សាបញ្ហាក្តៅមួយ ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ