Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ សាកល្បងមីស៊ីល​នៅតំបន់ អាក់ទិក​ ជាមួយចេតនា កំញើញ​រុស្ស៊ី

បានផុស

នៅ

យោធាអាមេរិក បានសាកល្បងប្រព័ន្ធបាញ់បង្ហោះមីស៊ីលផ្លោងមួយ នៅពីលើតំបន់អាក់ទិក កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកា។ មេបញ្ជាការ​ទទួលបន្ទុក​ការសាកល្បង ​បាន​ហៅការធ្វើតេស្តនេះថាជា ​សកម្មភាព​ចេតនា ​ក្នុង​គោលបំណង​កំញើញ​រុស្ស៊ី។

ប្រតិបត្តិការនេះ ពាក់ព័ន្ធនឹងការទម្លាក់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីយន្តហោះដឹកជញ្ជូនប្រតិបត្តិការពិសេស C-130។ មីស៊ីលត្រូវបានទម្លាក់តាមឆ័ត្រយោង រហូតដល់ម៉ាស៊ីនរ៉ុកកែតបំផ្ទុះ បាញ់មីស៊ីលឆ្ពោះទៅគោលដៅ។

ប្រព័ន្ធដាក់ពង្រាយដែលយោធាហៅថា “Rapid Dragon” គឺត្រូវបានបង្កើតឡើងដោយកងទ័ពអាកាសសហរដ្ឋអាមេរិក ហើយនេះសម្គាល់ជាការបាញ់លើកដំបូងរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។

ការជ្រើសរើសយកលំហអាកាស Andoya របស់ប្រទេសន័រវេស សម្រាប់ការបាញ់បង្ហោះនេះគឺធ្វើឡើងដោយចេតនា។ ដោយស្ថិតនៅ ពីរដឺក្រេខាងជើងនៃរង្វង់អាក់ទិក, រយៈចម្ងាយនេះគឺស្ថិតនៅគែមខាងលិចនៃតំបន់ដែលមានសារសំខាន់ខាងយោធា និងសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី។

អ្នកដឹកនាំ​ប្រតិបត្តិការ ​លោក​វរសេនីយ៍ទោ Lawrence Melnicoff និយាយថា “ការធ្វើតេស្តគឺដាក់វត្ថុឲ្យស្ថិតនៅក្នុងរង្វង់របស់ប្រទេសរុស្ស៊ី។ យើងកំពុងព្យាយាមរារាំងការវាយលុក និងឥរិយាបទពង្រីករបស់រុស្ស៊ី ដោយបង្ហាញពីសមត្ថភាពពង្រឹងរបស់សម្ព័ន្ធមិត្តណាតូ”។

គួរបញ្ជាក់ថា ប្រហែល៥០%នៃឆ្នេរសមុទ្រអាក់ទិក គឺជាទឹកដីរបស់រុស្ស៊ី ហើយទីក្រុងមូស្គូតែងតែធ្វើសមយុទ្ធកងទ័ពរបស់ខ្លួនក្នុងសង្គ្រាមអាកាសធាតុដកសូន្យអង្សា។

រុស្ស៊ីបានរក្សាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនៅមូលដ្ឋានក្នុងឧបទ្វីប Kola ចម្ងាយជាង ៥០០ គីឡូម៉ែត្រពីភាគខាងកើតនៃកន្លែងសាកល្បងកាលពីថ្ងៃពុធ។ ទីក្រុងមូស្គូក៏បានសាកល្បងមីស៊ីលឆ្លងទ្វីប Yars ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅឯស្ថានីយអវកាសក្នុងទីក្រុង Arkhangelsk នាភាគអាគ្នេយ៍ក្នុងខែតុលា ហើយធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងមីស៊ីលប្រឆាំងនាវា នៅចម្ងាយឆ្ងាយបំផុតកាលពីខែមុនផងដែរ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម