ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ការដកទ័ព រុស្ស៊ី ចេញពីតំបន់ Kherson មិនមែនជារឿងល្អទេ
អ្នកជំនាញយោធាអ៊ុយក្រែនលោក Oleg Zhdanov បាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបញ្ជាឲ្យកងទ័ពរបស់ខ្លួនដកថយចេញពីតំបន់ Kherson អាចជា “មហន្តរាយ” របស់អ៊ុយក្រែនក៏ថាបាន ។
នៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតជាមួយសារព័ត៌មានជប៉ុន NHK, លោក Zhdanov បានប្រាប់ថា “រហូតមកដល់ពេលនេះ គាត់មិនទាន់ឃើញមានការដកទ័ពរុស្ស៊ីក្នុងលក្ខណៈទ្រង់ទ្រាយធំណាមួយចេញពីខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែននៅឡើយទេ ហើយប្រសិនបើមានការដកមែននោះ វាមិនមែនជារឿងល្អសម្រាប់សម្រាប់យើងទេ” ។
លោកបានបន្ថែមថា រុស្ស៊ីកំពុងរៀបចំសម្រាប់ការប្រយុទ្ធគ្នាតាមដងផ្លូវ ដោយសារតែកងកម្លាំងរុស្ស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ពោលទាហានបានដូរសម្លៀកបំពាក់ទៅជាស៊ីវិល និងចាប់ផ្ដើមការវាយប្រហារពីតំបន់លំនៅដ្ឋានដែលត្រូវបានជម្លៀសចេញ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានកាត់យកតំបន់ Kherson កាលពីខែមុន បន្ទាប់ពីអ្នកស្រុកបានបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួនចេញពីអ៊ុយក្រែន និងស្វែងរកការចូលជាសមាជិករបស់ប្រទេសរុស្ស៊ី ។
យ៉ាងណា ទីក្រុងកៀវ បានច្រានចោលការបោះឆ្នោតនេះ ថាជាការបោកប្រាស់ ហើយប្តេជ្ញាប្រើកម្លាំងយោធាដើម្បីដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី បញ្ជាឲ្យកងទ័ពរបស់ខ្លួន ដកថយចេញពីតំបន់ Kherson
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ