ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងទិញគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងត្បូង ១០ម៉ឺនគ្រាប់ ផ្តល់ឲ្យអ៊ុយក្រែន (មានវីដេអូ)
សហរដ្ឋអាមេរិក នឹងទិញគ្រាប់កាំភ្លើងធំ Howitzer ចំនួន ១០០ ០០០គ្រាប់ ពីក្រុមហ៊ុនផលិតរបស់កូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលរដ្ឋាភិបាលទាំងពីរបានធ្វើការជាមួយគ្នា មួយរយៈមកហើយ។

កិច្ចព្រមព្រៀងនេះកើតឡើង ចំពេលមេដឹកនាំអ៊ុយក្រែនអំពាវនាវសុំអាវុធ និងជំនួយបន្ថែមទៀត ដើម្បីទាញយកប្រយោជន៍ពីការវាយបកតបតដែលរុញច្រានកងកម្លាំងរុស្ស៊ី ឲ្យចេញពីតំបន់មួយចំនួនដែលពួកគេធ្លាប់កាន់កាប់នៅដើមជម្លោះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានទទួលស្គាល់កិច្ចពិភាក្សាដែលកំពុងបន្តលើការនាំចេញគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ ក្នុងចំនួនមិនបានបញ្ជាក់។

កាលពីសប្តាហ៍មុន មន្ត្រីការពារជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ប្រទេសអ៊ុយក្រែន បានបាញ់កាំភ្លើងធំរហូតដល់ទៅ ៧០០០គ្រាប់ក្នុងមួយថ្ងៃ ខណៈរុស្ស៊ី បាញ់រហូតដល់២០០០០គ្រាប់ជារៀងរាល់ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ អាមេរិក ប៉ាន់ស្មានចំនួនទាហានស្លាប់ទាំងសងខាង ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ