ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ពីរព្រមព្រៀងគ្នាជួយដឹកជញ្ជូនវ៉ាក់សាំងកូវីដ
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែមករា ថា ក្រុមហ៊ុនអាកាសចរណ៍ Dubai International Airports របស់ប្រទេសអារ៉ាប់រួមនិងប្រតិបត្តិករព្រលានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ GMR Hyderabad របស់ឥណ្ឌាបានយល់ព្រមលើកិច្ចព្រមព្រៀងដឹកជញ្ជូនសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ ១៩ រហូតដល់ ៣០០ តោនក្នុងមួយថ្ងៃ ។
ច្រកផ្លូវវ៉ាក់សាំងរវាងទីក្រុង Dubai និងទីក្រុង Hyderabad ភ្ជាប់ក្រុមហ៊ុនផលិតវ៉ាក់សាំងឈានមុខគេនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងទីផ្សារជុំវិញពិភពលោកតាមរយៈមជ្ឈមណ្ឌលដឹកទំនិញនៃក្រុមហ៊ុនអាកាសចរណ៍ Dubai International Airport ។
លោក Paul Griffiths នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Dubai International Airports បាននិយាយថា “ការកើនឡើងនូវតម្រូវការដ៏មានប្រសិទ្ធិភាព សុវត្ថិភាព និងអាចទុកចិត្តបានក្នុងការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានបរិមាណច្រើនត្រូវបានគេរំពឹងទុកនៅប៉ុន្មានខែខាងមុខនេះ ។ យើងចង់ត្រៀមខ្លួនដើម្បីឆ្លើយតប និងបំពេញតម្រូវការនោះ” ។
Hyderabad គឺជារដ្ឋធានីវ៉ាក់សាំងដែលកំពុងមានរីកចម្រើននៅលើពិភពលោក ហើយមានក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗចំនួន ៥ នៅក្បែរនោះ ។
ប្រទេសឥណ្ឌាដែលមានចំនួននៃការឆ្លងជំងឺកូវីដ ១៩ ខ្ពស់លំដាប់ទី ២ នៅលើពិភពលោកកាលពីថ្ងៃអាទិត្យបានអនុម័តវ៉ាក់សាំងកូវីដចំនួនពីរសម្រាប់ការប្រើប្រាស់ជាបន្ទាន់ មួយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford និងមួយទៀតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រោយមានអ្នកឆ្លងកូវីដច្រើនឡើងៗ នាយករដ្ឋមន្រ្តីថៃជំរុញឲ្យប្រជាជនកុំចេញទៅណា
ចុចអាន ៖ រុស្ស៊ី ត្រៀមបង្ហាញសមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលអាចកម្ទេចប្រទេសបារាំងទាំងមូល

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស