Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ រថយន្ត ប្លាំងដាស់ របស់លោក ចូ បៃដិន ជិះចូលរួមកិច្ចប្រជុំនៅ កម្ពុជា មានតម្លៃប៉ុន្មាន?

បានផុស

នៅ

រាល់ពេលដែលចេញក្រៅប្រទេសម្ដងៗ សហរដ្ឋអាមេរិកតែងតែដឹករថយន្តការពារគ្រាប់ដែលគេស្គាល់ថា ប្លាំងដាស់ (The Beast) របស់ខ្លួនដើម្បីដឹកប្រធានាធិបតី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងការអញ្ជើញមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជារបស់លោក ចូ បៃដិន កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះក៏លេចវត្តមានរថយន្តការពារគ្រាប់ចំនួន ២ គ្រឿងនេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានឲ្យដឹងថា រថយន្តម៉ាក Cadillac នេះមាន​តម្លៃ​ប្រហែល ១.៥៣ លានដុល្លារ ប៉ុន្តែ​សម្រាប់ The Beast ដែល​កែច្នៃ​ទំនើបបែបនេះ វាប្រហែលជា​មាន​តម្លៃជាង ១៦ លាន​ដុល្លារឯណោះ ដោយសារតែវាមានលក្ខណៈពិសេសជាច្រើន រួមទាំង​ទម្ងន់​ជាង ៩ តោនក្នុងមួយគ្រឿង ហើយ​ជញ្ជាំងមានកម្រាស់ ២០ សង់ទីម៉ែត្រ​ស្រោប​ដោយ​ដែក ។

ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខអំពីការលេចធ្លាយព័ត៌មានលម្អិតនៃការផលិតនេះ ព័ត៌មានភាគច្រើនអំពីរថយន្តមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា រថយន្តនេះអាចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីព្រមានអ្នកវាយប្រហារ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃទី១២ ខែវិច្ឆិកានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Mirror

ចុចអាន ៖ ៤ ចំណុចចាប់អារម្មណ៍ខ្លាំង មុននិងការមកដល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម