Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាក្ដៅចំនួន ២ នឹងលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅ កម្ពុជា

បានផុស

នៅ

យោងតាមសារព័ត៌មាន NHK ចុះផ្សាយថា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅរាជធានីភ្នំពេញ​នាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ បញ្ហារួមទាំង កូរ៉េខាងជើង និងអ៊ុយក្រែន នឹងត្រូវបានលើកយកមកពិភាក្សាពីសំណាក់មេដឹកនាំកំពូលៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងកិច្ចប្រជុំកំពូលនេះ រួមមានសមាជិកនៃប្រទេសអាស៊ាន ហើយក៏មានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, ប្រធានាធិបតីអាមេរិកលោក Joe Biden, លោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និង​ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកដទៃទៀតចូលរួមផងដែរ ។

ចំពោះបញ្ហាដែលមេដឹកនាំទាំងនោះ នឹងត្រូវលើកយកមកពិភាក្សាក្នុងសេចក្ដីព្រាងនោះ គឺក្តីបារម្ភចំពោះការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល ។ មិនតែប៉ុណ្ណោះ ក៏អំពាវនាវដល់ទីក្រុងព្យុងយ៉ាង គោរពឲ្យបានពេញលេញនូវដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ចំណែកទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែនវិញ បញ្ហាដែលសំខាន់នោះ គឺ​សារៈសំខាន់​នៃ​ការ​បញ្ឈប់​អរិភាព​ជា​បន្ទាន់​ ​ហើយក៏តម្រូវឲ្យមានការ​គោរព​អធិបតេយ្យភាព ឯករាជ្យ​ភាព​នយោបាយ និង​បូរណភាព​ទឹកដីជាដើម ​។

ទន្ទឹមនោះ សេចក្តីព្រាងច្បាប់នេះ ក៏លើកឡើងផងដែរ ពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ដោយសង្កត់ធ្ងន់លើ តម្រូវការដើម្បីបង្កើនទំនុកចិត្តទៅវិញទៅមក ក៏ដូចជាអនុវត្តការអត់ធ្មត់ ចំពោះការធ្វើសកម្មភាពដែលអាចនឹងធ្វើឲ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ ។

ស្របពេលជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលនោះក៏នឹងមានការជជែកដេញដោលយ៉ាងក្តៅគគុកផងដែរ ពីសំណាក់មហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ចំពោះបញ្ហាកូរ៉េខាងជើង និងសង្គ្រាមនៅអ៊ុយក្រែននេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ រថយន្ត ប្លាំងដាស់ របស់លោក ចូ បៃដិន ជិះចូលរួមកិច្ចប្រជុំនៅ កម្ពុជា មានតម្លៃប៉ុន្មាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម