ព័ត៌មានអន្ដរជាតិ
រថយន្តប្លាំងដាស់របស់លោក ចូ បៃដិន មិនមែនចាក់សាំងឡើយ
រថយន្តការពារគ្រាប់ (ប្លាំងដាស់) ដែលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តែងតែជិះសម្រាប់ដំណើរទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលណាមួយនៅក្រៅប្រទេសនោះ គឺមិនមែនចាក់សាំងនោះទេ ។

រថយន្តដែលមានតម្លៃសរុបប្រមាណជាង ១៦ លានដុល្លារអាមេរិក ម៉ាក Cadillac ដែលក៏កំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាផងដែរនោះ គឺជាប្រភេទរថយន្តចាក់ ប្រេងម៉ាស៊ូត ដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Duramax របស់ក្រុមហ៊ុន General Motors ដោយសារតែវាមានហានិភ័យទាបបំផុតចំពោះការផ្ទុះណាមួយកើតឡើង ។

ដោយឡែកចំពោះរថយន្តប្លាំងដាស់ដែលទម្ងន់ជាង ៩ តោនក្នុងមួយគ្រឿង និងមានជញ្ជាំងកម្រាស់ ២០ សង់ទីម៉ែត្រស្រោបដោយដែកនេះ ប្រើប្រាស់ប្រេងម៉ាស៊ូតចន្លោះពី ២៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ ទៅ ៦៣.៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ ទៅតាមកាលៈទេសៈ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Guide Auto / Left Lane
ចុចអាន ៖ ដឹងទេ រថយន្ត ប្លាំងដាស់ របស់លោក ចូ បៃដិន ជិះចូលរួមកិច្ចប្រជុំនៅ កម្ពុជា មានតម្លៃប៉ុន្មាន?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត