Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះពីរគ្រឿងបុកគ្នាពេញទំហឹង ក្នុងពិធីពិព័រណ៍យន្តហោះ រំលឹកខួបសង្រ្គាមលោកលើកទី២

បានផុស

នៅ

យន្តហោះយោធាបុរាណពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅកណ្តាលអាកាស កាលពីថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា នៅក្នុងពិធីពិព័រណ៍យន្តហោះ រំលឹកខួបសង្គ្រាមលោកលើកទី២ នៅទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសហព័ន្ធ បានឱ្យដឹងថា ក្រោយឧបទ្ទវហេតុយន្តហោះទាំងពីរបានធ្លាក់ដល់ដី រួចផ្ទុះបង្កជាអណ្តាតភ្លើងឆាបឆេះ ខណៈពេលនេះគេ​មិន​ទាន់​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ សូម្បីនាវិក ឬមនុស្សប៉ុន្មាននាក់នៅលើនោះ ​ក៏មិនមានអ្នកដឹងច្បាស់នៅឡើយ។

ជាមួយគ្នាដែរ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់ថា ឧបទ្ទវហេតុនៅព្រឹកថ្ងៃសៅរ៍ម្សិលមិញ គឺជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងររវាងយន្តហោះទម្លាក់គ្រាប់បែក Boeing B-17 Flying Fortress សម័យសង្គ្រាមលោកលើកទី២ និងយន្តហោះចម្បាំង Bell P-63 Kingcobra ដែលកំពុងហោះហើរនៅឯ Wings Over Dallas Airshow នៅអាកាសយានដ្ឋានប្រតិបត្តិ Dallas ។

ពេលនេះ ទាំង FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) កំពុងស៊ើបអង្កេតលើករណីនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ យានអវកាស អាមេរិក បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ក្រោយគោចរជុំវិញផែនដីជាង ២ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម