Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ? ខែនេះ ជាខែពិសេសរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន

បានផុស

នៅ

ប្រិយមិត្តមួយចំនួនទំនងមិនទាន់នៅដឹងនៅឡើយថា ខែវិច្ឆិកានេះ ជាខែពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន (Joe Biden) ពោលគឺខែនេះជាខែកំណើតរបស់លោក ហើយសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខួបកំណើតគម្រប់អាយុ ៨០ឆ្នាំ នឹងឈានមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ គឺជាថ្ងៃខួបកំណើតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ហើយវាពិតជាគាប់ជួនណាស់ ដែលខែវិច្ឆិកា ឆ្នាំនេះ លោក ចូ បៃដិន បានធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។

គួរបញ្ជាក់ថា លោក ចូ បៃដិន កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅទីក្រុង Scranton រដ្ឋ Pennsylvania។ លោកជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដែលបានស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ ២០២១ ក្នុងវ័យ ៧៨ ឆ្នាំ។ ក្រោយឡើងកាន់តំណែង លោកបានក្លាយជាប្រធានាធិបតីចាស់ជាងគេ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក៕

អត្ថបទ៖ សន្យា

ចុចអាន៖ ការពិត ១០ យ៉ាងអំពីប្រធានាធិបតី Joe Biden មិនទាន់មានអ្នកដឹងនៅឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម