Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ព្រឹកមិញ លោក ចូ បៃដិន ពិភាក្សាអ្វីខ្លះ ជាមួយជប៉ុន និងកូរ៉េខាងត្បូង​​?

បានផុស

នៅ

នៅក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) សន្យានឹងស្វែងរកមធ្យោបាយដើម្បីគ្រប់គ្រង និងរារាំងទីក្រុងព្យុងយ៉ាង ក្នុងការសាកល្បងមីស៊ីល មុនពេលជំនួបកំពូលជាមួយលោក Xi Jinping នៅថ្ងៃស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន នឹងដាក់សម្ពាធដល់ប្រទេសចិន ដើម្បីទប់ស្កាត់សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង នៅពេលដែលលោកជួបប្រជុំទល់មុខគ្នាជាលើកដំបូងជាមួយលោក Xi នៅថ្ងៃចន្ទ នៅខាងក្រៅកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី។

កាលពីព្រឹកមិញនេះ ប្រធានាធិបតីអាមេរិក បានជួបសមភាគីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយ “កម្មវិធីអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់” របស់កូរ៉េខាងជើង។ កិច្ចប្រជុំនេះគឺជាក្រៅផ្លូវការពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុងភ្នំពេញ ហើយវាត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបជាច្រើនគ្រាប់ នាដើមខែនេះ។

ប្រធានាធិបតី ចូ បៃដិន មានប្រសាសន៍ថា ខ្លួនលោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងឃ្លាំមើលយ៉ាងដិតដល់លើកូរ៉េខាងជើង ដើម្បីកុំឱ្យលោក គីម ជុងអ៊ុន ធ្វើអ្វីតាមតែអំពើចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​AFP

ចុចអាន៖ ដឹងទេ? ខែនេះ ជាខែពិសេសរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម