ព័ត៌មានអន្ដរជាតិ
វីដេអូរាជបុត្រ ព្រុយណេ រត់ហាត់ប្រាណក្នុងសណ្ឋាគារទ្រង់គង់នៅ កម្ពុជា កំពុងទាក់ទាញមហាជន
វីដេអូមួយកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក្រោយលេចវត្តមានរាជបុត្រ Abdul Mateen នៃប្រទេសព្រុយណេ យាងរត់ហាត់ប្រាណកណ្ដាលភ្លៀងកាលពីល្ងាចមិញនេះ។

បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសកម្ពុជាជាមួយព្រះបិតា Hassanal Bolkiah បុត្រាព្រះចៅស៊ុលតង់អង្គនេះ បានយាងរត់ហាត់ប្រាណកណ្ដាលភ្លៀងធ្លាក់ នៅបរិវេណសណ្ឋាគារ Garden City ដែលជាព្រះរាជដំណាក់ទ្រង់គង់នៅជាមួយបិតា។


យ៉ាងណាមិញ វីដេអូប៉ុន្មាននាទីនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិននឹកស្មានថាទ្រង់បង្ហាញរូបភាពសង្ហាក្រោមដំណក់ភ្លៀងនៅប្រទេសកម្ពុជាឡើយ។ ទន្ទឹមនោះ នៅលើបណ្ដាញសង្គម កំពុងតែផ្ទុះការជជែកវែកញែកពីសម្រស់ទ្រង់ថែមទៀតផង។

សូមជម្រាបថាព្រះរាជបុត្រ Abdul Mateen ត្រូវបានគេដឹងថា ទ្រង់ស្នេហាវិស័យកីឡានិងលំហាត់ប្រាណជាខ្លាំង ខណៈក្នុងចំណោមសកម្មភាពកីឡា បុត្រាទីបួននៃស្ដេចស៊ុលតង់ Hassanal Bolkiah មានជំនាញប្រដាល់, បាល់ទាត់, ជិះស្គី និងហែលទឹកបានយ៉ាងស្ទាត់ជំនាញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយរឿង ៥ យ៉ាង ពីរាជបុត្ររូបសង្ហាព្រុយណេ Abdul Mateen ទើបយាងមក កម្ពុជា
ចុចអាន៖ភ្ញាក់ផ្អើល លេចវត្តមានព្រះរាជបុត្រ ព្រុយណេ អមបិតាទ្រង់យាងមក កម្ពុជា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក