ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ស្តែងៗ ការវាយប្រហារភេរវកម្មនៅតួកគី ស្លាប់និងរបួសមនុស្សជិត ១០០នាក់
អាជ្ញាធរតួកគីបាននិយាយថា មនុស្សចំនួន៦នាក់បានស្លាប់ និង៨១នាក់រងរបួស ក្នុងការផ្ទុះមួយនៅតំបន់ដ៏មមាញឹក កណ្តាលទីក្រុងអ៊ីស្តង់ប៊ុល។

អភិបាលក្រុង លោក Ali Yerlikaya និយាយថា ការបំផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ១៦ និង២០នាទី (ម៉ោងក្នុងស្រុក) លើផ្លូវពោរពេញទៅដោយអ្នកដើរទិញឥវ៉ាន់ក្នុងទីលាន Taksim។
លោកអនុប្រធានាធិបតី Fuat Oktay និយាយថា ការបំផ្ទុះនេះ ត្រូវបានគេគិតថាជាការវាយប្រហារភេរវកម្មដែលបង្កឡើងដោយស្ត្រីម្នាក់។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ជនល្មើសនឹងត្រូវទទួលទោស។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល លោកបានថ្កោលទោសនូវអ្វីដែលលោកហៅថាជាការវាយប្រហារដ៏ឃោរឃៅ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Bekir Bozdag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា ស្ត្រីម្នាក់បានអង្គុយនៅលើកៅអីអស់រយៈពេលជាង៤០នាទី ហើយចាកចេញនៅប៉ុន្មាននាទីមុនពេលការផ្ទុះកើតឡើង។
រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការវាយប្រហារភេរវកម្មនៅអ៊ីរ៉ង់ សម្លាប់មនុស្ស ១៥នាក់

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?