Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសស្លូវេនី ទទួលបានប្រធានាធិបតីស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

ប្រទេសស្លូវេនី បានបោះឆ្នោតជ្រើសរើសមេធាវីដែលមានទំនាក់ទំនងជាមួយអតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិក Melania Trump ឲ្យក្លាយជាប្រមុខរដ្ឋស្ត្រីដំបូងបង្អស់ មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។

លោកស្រី Natasa Pirc Musar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Natasa Pirc Musar គឺជាអ្នកកាសែត និងជាមេធាវី ដែលបានឈរឈ្មោះបោះឆ្នោតដោយមានការគាំទ្រពីរដ្ឋាភិបាលឆ្វេងនិយមរបស់ ស្លូវេនី។

លោកស្រី បានយកឈ្នះអតីតរដ្ឋមន្ត្រីការបរទេស Anze Logar ដែលជាអ្នកនយោបាយអភិរក្សនិយមជើងចាស់។

លោក Anze Logar និងលោកស្រី Natasa Pirc Musar

គណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសថា លោកស្រី Pirc Musar បានឈ្នះសំឡេងជិត ៥៤% នាំមុខលោក Logar ដែលទទួលបានត្រឹមតែជាង ៤៦% ប៉ុណ្ណោះ។

ក្នុងការឡើងកាន់តំណែងជាប្រធានាធិបតី លោកស្រី Pirc Musar នឹងក្លាយជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ហើយថែមទាំងតែងតាំងមន្ត្រីកំពូលមួយចំនួន រួមទាំងអភិបាលធនាគារកណ្តាលផងដែរ។

លោកស្រី Natasa Pirc Musar (ឆ្វេង) និងលោកស្រី Melania Trump

លោកស្រី Pirc Musar ធ្លាប់ត្រូវ​បាន​ជួល​ជា​មេធាវី​ការពារ​ក្តីឲ្យ​លោកស្រី Melania Trump ដែល​កើត​ក្នុង​ប្រទេស​ស្លូវេនី អំឡុង​ពេល​ស្វាមី​លោកស្រី Melania ​កាន់​តំណែង​ជា​ប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ២០១៦ អ្នកស្រី Pirc Musar និងកូនក្តីរបស់គាត់ បានប្តឹងទស្សនាវដ្តី Suzy ក្នុងប្រទេសស្លូវេនី សម្រាប់ការលើកឡើងថា លោកស្រី Melania បានធ្វើការជាអ្នកហែហមលំដាប់ខ្ពស់ ទាំងខ្លួនកំពុងបន្តអាជីពជាតារាបង្ហាញម៉ូដអន្តរជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី បន្ថែមប្រទេសចំនួន ៥ ទៀត ចូលក្នុងបញ្ជី “រដ្ឋអមិត្ត”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម