ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ស្វាគមន៍លោក បៃដិន ជាមួយរបាំប្រពៃណីដល់ព្រលានយន្តហោះ
លោកប្រធានាធិបតី ចូ បៃដិន បានទៅដល់កោះបាលី កាលពីល្ងាចថ្ងៃអាទិត្យ មុនកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃចន្ទ។

មុនចាកចេញពីប្រទេសកម្ពុជា លោក បៃដិន បានប្រាប់មេដឹកនាំអាស៊ីថា ខ្សែទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយចិន នឹងបើកចំហរដើម្បីការពារជម្លោះ។
លោក បៃដិន បានទៅដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ដែលនេះជាកិច្ចប្រជុំកំពូលលើកទីបីរបស់លោក ក្នុងដំណើរជុំវិញពិភពលោក។

ពេលទៅដល់ លោកត្រូវបានស្វាគមន៍ដោយក្រុមរបាំស្លៀកពាក់ចម្រុះពណ៌យ៉ាងស្រស់ស្អាត ដែលបានរាំរបាំប្រពៃណីរបស់ឥណ្ឌូណេស៊ី។
ប៉ុន្មានម៉ោងមុនការទៅដល់ប្រទេសឥណ្ឌូណេស៊ី លោកបានប្រាប់មេដឹកនាំអាស៊ីអាគ្នេយ៍នៅកម្ពុជាថា សហរដ្ឋអាមេរិកនឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយទីក្រុងប៉េកាំង តែធានាថា ការប្រកួតប្រជែងមិនក្លាយជាជម្លោះនោះទេ។

ជំនួបជាមួយលោក ស៊ី ដែលជាជំនួបទល់មុខលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាផ្នែកដ៏សំខាន់បំផុតនៃការធ្វើដំណើររយៈពេលមួយសប្តាហ៍របស់លោក បៃដិន។
ភាគីទាំងពីរ ចង់សម្រួលស្ថានការណ៍និងពង្រឹងទំនាក់ទំនងឡើងវិញ បន្ទាប់ពីជាប់គាំងអស់រយៈពេលពីរឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី បង្ហាញមូលហេតុដែលលោក ពូទីន មិនចូលរួមកិច្ចប្រជុំ G20

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?