ព័ត៌មានអន្ដរជាតិ
ក្រៅពីជាព្រះមហាក្សត្រ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់កាន់តំណែងធំៗ ៤ ផ្សេងទៀត
ក្រៅពីជាព្រះមហាក្សត្រនៃប្រទេសព្រុយណេនោះ, ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ទ្រង់ក៏កាន់កាប់តំណែងធំៗចំនួន ៤ ផ្សេងទៀតផងដែរ ។

ចាប់តាំងពីឡើងគ្រងរាជបល្ល័ងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ១៩៦៧ រហូតមកដល់បច្ចុប្បន្ន ព្រះចៅស៊ុលតង់ Hassanal Bolkiah ទ្រង់ក៏កាន់កាប់ព្រះរាជ្យកិច្ចដូចជា នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ ។
ព្រះអង្គបានក្លាយជានាយករដ្ឋមន្ត្រីប្រទេសព្រុយណេកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ១៩៨៤ ហើយទ្រង់បានកាន់កាប់តំណែងមួយនេះរហូតមកដល់បច្ចុប្បន្ន ហើយទ្រង់ក៏មានការសាទរ ក៏ដូចជាមានការពេញចិត្តពីប្រជាជនព្រុយណេផងដែរ ។

ចំណែកតំណែងរដ្ឋមន្ត្រីការបរទេសវិញ ព្រះចៅស៊ុលតង់ Hassanal Bolkiah ទ្រង់យាងឡើងកាន់ព្រះរាជ្យកិច្ចមួយនេះ ជំនួសព្រះអង្គ Mohamed Bolkiah ដែលជាបុត្រាទី ២ របស់ស្ដេចស៊ុលតង់ Oma Ali Saifudden III នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ និងបន្តរហូតដល់បច្ចុប្បន្ននេះ ។
បន្ថែមពីនេះ ព្រះចៅស៊ុលតង់ Hassanal Bolkiah ទ្រង់ក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ ។ ព្រះអង្គកាន់កាប់តំណែងមួយនេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៧ ជំនួសព្រះរាមបងរបស់ទ្រង់ គឺព្រះអង្គ Jefri Bolkiah ហើយទ្រង់បានបន្តដឹកនាំរហូតដល់បច្ចុប្បន្ន ។

តំណែងចុងក្រោយនោះគឺ ទ្រង់ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ព្រះអង្គជាអគ្គមេបញ្ជាការនៃកងកម្លាំងព្រុយណេ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៨៦ ។ តំណែងមួយនេះ ព្រះចៅស៊ុលតង់ Hassanal Bolkiah ទ្រង់យាងឡើងកាន់ជំនួសស្ដេចស៊ុលតង់ Oma Ali Saifudden III ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ