Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky នឹងអនុញ្ញាតឲ្យថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ G20 នៅ ឥណ្ឌូណេស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ពីការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ តាមរយៈការថ្លែងសុន្ទរកថាក្នុងវីដេអូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញ Twitter ថា “យើងកំពុងរៀបចំយ៉ាងសកម្មនូវសុន្ទរកថាដែលត្រូវថ្លែងនៅក្នុងកិច្ចប្រជុំ G20 ។ វាជាសប្ដាហ៍ដ៏សំខាន់ និងជាសប្តាហ៍ការទូតសម្រាប់អ៊ុយក្រែន ។ កិច្ចប្រជុំកំពូល G20 នឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយជំហររបស់យើងនឹងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះ” ។

ប្រទេសឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលី ចាប់ពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ខណៈកាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូលនេះនោះទេ ហើយគណៈប្រតិភូរុស្ស៊ីនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ។

គណៈប្រតិភូរុស្ស៊ីបានមកដល់កោះបាលីកាលពីព្រឹកថ្ងៃអាទិត្យ ខណៈមុនពេលមកដល់ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការពង្រីករបៀបវារៈនៃ G20 ដោយរួមបញ្ចូលបញ្ហាសន្តិភាព និងសន្តិសុខគឺ “មិនអាចទទួលយកបាន” នោះទេ ហើយវាក៏ជាការបង្កើតការញុះញង់ចូលទៅក្នុងដែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ .

ស្របពេលជាមួយគ្នានេះ មេដឹកនាំពិភពលោកក៏នឹងមិនចូលរួមក្នុង “ការថតរូបគ្រួសារ” ជាផ្លូវការផងដែរ​ នៅពេលជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នេះ ដោយសារតែការមិនពេញចិត្តចំពោះវត្តមានរបស់រុស្ស៊ីនៅឯកិច្ចប្រជុំកំពូលនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេដឹកនាំពិភពលោក នឹងមិនថតរូបជុំគ្នាទេ ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម