ព័ត៌មានអន្ដរជាតិ
តួកគី ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក
នៅថ្ងៃចន្ទទី១៤ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក Suleyman Soylu បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធឃើដ ចំពោះការបំផ្ទុះដែលបានសម្លាប់មនុស្សចំនួន៦នាក់ នៅតំបន់លក់ទំនិញដ៏ពេញនិយមរបស់ទីក្រុងអ៊ីស្តង់ប៊ុល ហើយនិយាយថា ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ រួមទាំងអ្នកដែលបានបង្កៃគ្រាប់បែកផងដែរ។

លោក Soylu និយាយថា ការវាយប្រហារលើវិថី Istiklal ក្នុងទីក្រុង អ៊ីស្តង់ប៊ុល ត្រូវបានបញ្ជាចេញពីទីក្រុង Kobani នៅភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងតួកគី ធ្វើប្រតិបត្តិការប្រឆាំងនឹងកងជីវពលឃើដ YPG របស់ស៊ីរី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Soylu បន្តថា “យើងវាយតម្លៃថា ការបញ្ជាឲ្យវាយប្រហារ គឺចេញពីទីក្រុង Kobani។ ជនបង្កត្រូវបានឃុំខ្លួន។ មុននេះ មនុស្ស ២១ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួន”។

មនុស្សចំនួន៥០នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានក្តីព្រួយបារម្ភថា ប្រទេសតួកគី អាចត្រូវបានកំណត់គោលដៅដោយការទម្លាក់គ្រាប់បែកនិងការវាយប្រហារបន្ថែមទៀត ដូចកាលពីពាក់កណ្តាលឆ្នាំ ២០១៥ និង ២០១៧។

កាលពីមុន ទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានកំណត់គោលដៅដោយក្រុមសកម្មប្រយុទ្ធឃើដ ក្រុមឥស្លាមនិយម និងក្រុមឆ្វេងនិយម។ ក្រុម PKK បានអះអាងទទួលខុសត្រូវចំពោះពីការបំផ្ទុះគ្រាប់បែកពីរដងនៅខាងក្រៅកីឡដ្ឋានបាល់ទាត់អ៊ីស្តង់ប៊ុលកាលពីខែធ្នូ ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស៣៨នាក់ និង១៥៥នាក់រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វីដេអូថតជាប់ស្តែងៗ ការវាយប្រហារភេរវកម្មនៅតួកគី ស្លាប់និងរបួសមនុស្សជិត ១០០នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ