Connect with us

ព័ត៌មានអន្ដរជាតិ

បង្ហាញវីដេអូ យន្តហោះ២គ្រឿង បុកគ្នាពេញទំហឹង នៅពិព័រណ៍​ អាមេរិក 

បានផុស

នៅ

យន្តហោះចម្បាំងសម័យសង្គ្រាមលោកលើកទី២ ចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង និងធ្លាក់នៅពិព័រណ៍យន្តហោះមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សចំនួន៦នាក់។

វីដេអូ បានបង្ហាញពីយន្តហោះបុកគ្នាក្នុងរយៈកម្ពស់ទាប ដោយធ្វើឲ្យយន្តហោះមួយគ្រឿង ត្រូវដាច់ជាពីរ ធ្លាក់ឆេះយ៉ាងសន្ធោសន្ធៅ។

យន្តហោះទាំង២ កំពុងចូល​រួម​ក្នុង​ការ​សម្តែងលើ​អាកាស ​នៅ​ជិត​ទីក្រុង Dallas ពេលហេតុការណ៍កើតឡើងកាលពីថ្ងៃអាទិត្យទី១៣ខែវិច្ឆិកា។

ក្រុមពន្លត់អគ្គិភ័យនិយាយថា មិនមានអ្នករងរបួសទេ ក្នុងចំណោមអ្នកចូលរួមទស្សនាការសម្តែងនេះ។

សមាគមអ្នកបើកយន្តហោះសម្ព័ន្ធមិត្ត ដែលតំណាងឲ្យអ្នកបើកយន្តហោះអាមេរិក បាននិយាយថា អតីតសមាជិកពីរនាក់របស់ខ្លួនគឺលោក Terry Barker និង Len Root បានបាត់បង់ជីវិតនៅក្នុងការបុកគ្នានេះ។

គួរបញ្ជាក់ថា យន្តហោះទី១គឺយន្តហោះទម្លាក់គ្រាប់បែក B-17 បានដើរតួយ៉ាងសំខាន់ក្នុងការជ័យជម្នះសង្រ្គាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ក្នុង សង្គ្រាមលោកលើកទី២។

យន្តហោះទីពីរគឺ P-63 Kingcobra គឺជាយន្តហោះចម្បាំងដែលប្រើក្នុងសង្គ្រាមដូចគ្នា ប៉ុន្តែប្រើក្នុងការប្រយុទ្ធដោយកងទ័ពអាកាសសូវៀតប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យន្តហោះពីរគ្រឿងបុកគ្នាពេញទំហឹង ក្នុងពិធីពិព័រណ៍យន្តហោះ រំលឹកខួបសង្រ្គាមលោកលើកទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ក្រោយ ត្រាំ-ពូទីន ជជែក​គ្នា ប្រទេស​ធំៗ​នៅ​អឺរ៉ុបចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​អ៊ុយក្រែន​ទ្វេ​ដង

សេដ្ឋកិច្ច៩ នាទីutes មុន

លោកស្រី ឆាយ ស៊ីវលីន លើកឡើងហេតុផលមួយចំនួន ធ្វើឱ្យមានកំណើនភ្ញៀវទេសចរមកកម្ពុជា

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក ហេង សួរ ៖ ប្រទេសជប៉ុន នៅតែជាទិសដៅមួយដែលពលករកម្ពុជា ចង់ទៅធ្វើការ ខណៈប្រាក់អត្ថប្រយោជន៍ខ្ពស់

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ក្រុម Kpop នារីថ្មី សមាជិកម្នាក់ អាយុក្មេងជាងគេពេក ត្រូវហ្វេនដេញឲ្យរៀនវិញ

អតិផរណាអាមេរិក
ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អតិផរណាអាមេរិកនៅខែមករា កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំកន្លះ

ជ័យ ចាប
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម