ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ណាតូ នឹងស្លាប់ បើមិនបានប្រយុទ្ធគ្នា
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានអះអាងថា ការមានសត្រូវដើម្បីប្រយុទ្ធជាមួយ គឺជារឿងចាំបាច់សម្រាប់ការរស់រានរបស់អង្គការណាតូ។

លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃចន្ទទី១៤ខែវិច្ឆិកានេះថា “ណាតូគឺជាប្រភេទអង្គការដែលមិនអាចរស់នៅ ដោយគ្មានសត្រូវបាននោះទេ។ ប្រសិនបើគ្មានសត្រូវទេនោះ អង្គការនេះនឹងស្លាប់ ជាក់ជាមិនខាន”។
អ្នកការទូតរូបនេះបន្ថែមថា “ការពង្រីករបស់ប្លុកនេះ ត្រូវបានជំរុញខ្លាំងណាស់ ដោយតម្រូវការក្នុងការប្រឆាំងប្រទេសនានា។ ពួកគេបានប្រកាសថា អាស៊ីគឺជាតំបន់នៃផលប្រយោជន៍របស់សម្ព័ន្ធមិត្ត ហើយបានរុញតំបន់សិទ្ធិការពាររបស់ពួកគេ ទៅព្រំដែនប្រទេសចិន”។

លោក Grushko បន្តថា ជម្លោះនៅអ៊ុយក្រែន កើតចេញពីចេតនារបស់អង្គការណាតូ ក្នុងការទទួលយកទីក្រុងកៀវជាសមាជិកថ្មី ទាំងដែលមិនអើពើនឹងកង្វល់សន្តិសុខជាតិរបស់រុស្ស៊ី។
សម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានប្រកាសថា ការដាក់បញ្ចូលអ៊ុយក្រែនគឺជាគោលបំណងមួយរបស់ខ្លួនក្នុងឆ្នាំ២០០៨ ផ្គើនទៅនឹងការព្រមានរបស់ទីក្រុងមូស្គូដែលថា ទង្វើបែបនេះនឹងឆ្លងកាត់បន្ទាត់ក្រហម។
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ក្នុងទីក្រុងកៀវ រដ្ឋាភិបាលអ៊ុយក្រែនថ្មីបានទម្លាក់គោលនយោបាយអព្យាក្រឹតភាពរបស់ប្រទេស ហើយនិយាយថា ការចូលរួមក្នុងអង្គការណាតូ គឺជាគោលដៅចម្បងរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អតីតមេបញ្ជាការរង អង្គការណាតូ អំពាវនាវឲ្យមានសង្រ្គាមត្រជាក់លើកទី២

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ