ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ថ្កោលទោសផែនការ អាស៊ាន មានចំណែកចូលរួមជាមួយភាគីប្រឆាំង
យោធាមីយ៉ាន់ម៉ាបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់អាស៊ាន ហើយបានចាត់ទុកអាស៊ានចូលរួមជាមួយនឹងពួកប្រឆាំង ដើម្បីស្វែងរកវិធីបញ្ចប់វិបត្តិបង្ហូរឈាមរបស់ប្រទេសមីយ៉ាន់ម៉ា ។

តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា “មីយ៉ាន់ម៉ាប្រឆាំង និងថ្កោលទោសចំពោះការព្យាយាមរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមជាមួយអង្គការភេរវករ និងខុសច្បាប់ទាំងនោះ ទោះតាមមធ្យោបាយ ឬទម្រង់ណាមួយក៏ដោយ” ។
វិបត្តិមីយ៉ាន់ម៉ា គឺជាប្រធានបទដ៏សំខាន់ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅទីក្រុងភ្នំពេញ ស្របពេលដែលមីយ៉ាន់ម៉ាមិនបានចូលរួម ដោយសារតែបរាជ័យក្នុងការបើកការចរចាជាមួយគូប្រជែង ចាប់តាំងពីធ្វើរដ្ឋប្រហារកាន់កាប់អំណាចកាលពីឆ្នាំមុន ។

នៅក្នុងសេចក្តីថ្លែងការណ៍ ១៥ ចំណុចដែលកើតចេញពីកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានរយៈពេល ២ ថ្ងៃ អាស៊ានបានយល់ព្រមក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងពេលឆាប់ៗនេះ ។ នេះទំនងជាពាក់ព័ន្ធនឹងការជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ជាគូភាគីដែលបង្កើតឡើងដោយអតីតសមាជិកសភាមកពីគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ។
រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បានចាត់ទុកខ្លួនឯងថា ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេស ប៉ុន្តែយោធាមីយ៉ាន់ម៉ាចាត់ទុកថា ក្រុមនេះជាភេរវករ ហើយយោធាថែមទាំងបានថ្កោលទោសចំពោះការផាត់ចោលពួកគេចេញពីកិច្ចប្រជុំអាស៊ានផងដែរថា ជាកិច្ចប្រជុំដោយឯកតោភាគី និងព្យាបាទ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ ក្រៅពីជាព្រះមហាក្សត្រ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់កាន់តំណែងធំៗ ៤ ផ្សេងទៀត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង