Connect with us

ព័ត៌មានអន្ដរជាតិ

UN សម្រេច​ឲ្យ ​រុស្ស៊ី​ សង អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

តាមរយៈសំឡេងភាគច្រើន មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេក្តីសម្រេចមួយ ដែលតម្រូវឲ្យរុស្ស៊ី ទូទាត់សងការខាតបង់ដែលបង្កឡើងលើអ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះ ហើយបានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើត “យន្តការអន្តរជាតិ” ពិសេសមួយដើម្បីធ្វើរឿងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចនេះ ត្រូវបានគាំទ្រដោយប្រទេសចំនួន៩៤ នៅក្នុងការបោះឆ្នោតរបស់ស្ថាប័នពិភពលោកដែលមានសមាជិកចំនួន ១៩៣ កាលពីថ្ងៃចន្ទទី១៤ខែវិច្ឆិកា។ រដ្ឋចំនួន ៧៣ទៀតបានអនុបវាទ ខណៈ១៤ប្រទេស បោះឆ្នោតប្រឆាំង។ ក្នុង​ចំណោម​ប្រទេស​ដែល​បោះឆ្នោត​ប្រឆាំង​សេចក្តីសម្រេចនេះ ​រួម​មាន​រុស្ស៊ី​ខ្លួន​ឯង ព្រម​ទាំង​ចិន អ៊ីរ៉ង់ និង​ស៊ីរីផងដែរ។

សេចក្តីសម្រេចនេះនិយាយថា “យន្តការអន្តរជាតិសម្រាប់សំណងការខូចខាត ការបាត់បង់ជីវិត ឬរបួសដែលកើតចេញពីអំពើខុសឆ្គងរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺចាំបាច់ត្រូវតែបង្កើតឡើង។ សមាជិកនៃមហាសន្និបាត គួរតែបង្កើតការចុះបញ្ជីអន្តរជាតិ ដែលនឹងរួមបញ្ចូលការទាមទារ ឬទិន្នន័យទាក់ទងនឹងការខូចខាត ការបាត់បង់ជីវិត និងការរងរបួសរបស់អ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី”។

ថ្វីបើ សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមានកាតព្វកិច្ចផ្លូវច្បាប់ក៏ដោយ ប៉ុន្តែវាក៏មានទម្ងន់នយោបាយដែរ។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានហៅសេចក្តីសម្រេចនេះថា ជាឯកសារមិនសំខាន់ផ្នែកច្បាប់។ លោក Nebenzia និយាយថា “ក្នុងពេលជាមួយគ្នានេះ សហអ្នកនិពន្ធមិនអាចជួយអ្វីបានឡើយ ប៉ុន្តែត្រូវដឹងថា ការអនុម័តសេចក្តីសម្រេចបែបនេះ នឹងនាំមកនូវផលវិបាកដែលអាចវាយបកទៅពួកគេវិញ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ចុះទៅតំបន់ Kherson ហើយប្តេជ្ញា បណ្តេញរុស្ស៊ី ចេញពីទឹកដីកាន់កាប់ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម