ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងបាងកក បារម្ភផ្ទុះបាតុកម្ម អំឡុងកិច្ចប្រជុំ APEC (មានវីដេអូ)
អភិបាលក្រុងបាងកក លោក Chadchart Sittipunt ទទួលស្គាល់ថា លោកពិតជាមានក្តីព្រួយបារម្ភអំពីបាតុកម្មដែលបានគ្រោងទុក ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ២៩ ក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។

លោកនិយាយថា ប៉ូលិសបានស្នើទៅរដ្ឋបាលក្រុងបាងកក (BMA) ឲ្យកំណត់តំបន់មួយសម្រាប់បាតុករ ដោយសារហេតុផលសន្តិសុខ និងការគ្រប់គ្រងចរាចរណ៍។
លោក Chadchart បន្តថា “BMA នឹងយកទីលាន Lan Khon Muang សម្រាប់ជាកន្លែងអនុញ្ញាតឲ្យការប្រមូលផ្តុំនយោបាយណាមួយ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ”។

ប៉ូលិសជាង ៣៥០០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីធានាសន្តិសុខក្នុងអំឡុងពេលកិច្ចប្រជុំកំពូល APEC។ នេះបើយោងតាមលោក Damrongsak Kittiprapas អគ្គស្នងការនគរបាលជាតិ។
លោក Damrongsak និយាយថា ការបិទផ្លូវនឹងចូលជាធរមានចាប់ពីថ្ងៃស្អែកដល់ថ្ងៃសៅរ៍ តាមបណ្តោយផ្លូវ Ratchadaphisek ចន្លោះចំណុចប្រសព្វ Asok Montri និង Rama IV-Klong Toey។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon កាលពីថ្ងៃចន្ទ បានធ្វើជាប្រធានកិច្ចប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល APEC។ ក្រុមមន្ត្រីបានយល់ព្រមបង្កើតមជ្ឈមណ្ឌលបញ្ជាការរួមគ្នាមួយ ដើម្បីត្រួតពិនិត្យប្រតិបត្តិការសន្តិសុខ។
ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ត្រូវបានបង្កើតឡើងនៅទីតាំងចំនួន ២៩ ក្នុងទីក្រុងបាងកក ខណៈ ភ្នាក់ងារសន្តិសុខ ត្រូវឃ្លាំមើលក្រុមអ្នកតវ៉ា និងអ្នកដែលមានដីកាចាប់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ នៅ APEC ប្រធានាធិបតីចិនព្រមានមិនត្រូវឲ្យភាពតានតឹងសង្គ្រាមត្រជាក់ត្រឡប់មកវិញ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?