ព័ត៌មានអន្ដរជាតិ
អ្នកកាសែតផ្សព្វផ្សាយកិច្ចប្រជុំ APEC នៅថៃ នឹងទទួលបានការម៉ាស្សា ដោយឥតគិតថ្លៃ (មានវីដេអូ)
ការម៉ាស្សាបែបថៃ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងចំណោមអ្នកស្រលាញ់សុខភាព និងសហគមន៍ស្ប៉ា។
ហើយក្នុងឱកាសដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ក្នុងឆ្នាំ ២០២២នេះ សេវាកម្មម៉ាស្សា និងស្ប៉ាថៃ នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន ដែលមកផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit។

គោលបំណងក្នុងការផ្តល់ជូនសេវាកម្មនេះ គឺដើម្បីជួយបង្ហាញជំនាញរបស់អ្នកម៉ាស្សាថៃ ដល់អន្តរជាតិ។
ការម៉ាស្សាបែបថៃត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិអំណាចទន់ (Soft Power) មួយរបស់ប្រទេសថៃ ដែលនាយកដ្ឋានអភិវឌ្ឍន៍ជំនាញក្រោមក្រសួងការងារ នឹងបង្ហាញក្នុងកិច្ចប្រជុំរបស់មេដឹកនាំ APEC។ ការម៉ាស្សា ក និងស្មា ការម៉ាស្សាដំលើខ្នង និងការម៉ាស្សាដោយប្រើដុំថ្មក្តៅ គឺជាសេវាកម្មនឹងផ្តល់ជូនអ្នកកាសែតដោយឥតគិតថ្លៃ។

អ្នកម៉ាស្សា ដែលនឹងបង្ហាញបច្ចេកទេសទាំងនេះ ត្រូវបានជ្រើសរើសដោយការិយាល័យអភិវឌ្ឍន៍ជំនាញការងារនៅខេត្ត Nonthaburi និង Nakhon Nayok។ អ្នកម៉ាស្សាមួយចំនួនទៀត ក៏ត្រូវបានជ្រើសរើសពីវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្មសុខភាព ផងដែរ។
លើសពីនេះ ផលិតផលរុក្ខជាតិ សម្រាប់ប្រើក្នុងការម៉ាស្សា និងសុខភាព ក៏នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai News
ចុចអាន៖ អភិបាលក្រុងបាងកក បារម្ភផ្ទុះបាតុកម្ម អំឡុងកិច្ចប្រជុំ APEC

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា