Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនប្រជាជនពិភពលោក កើនដល់ ៨ពាន់លាននាក់ (មានវីដេអូ)

បានផុស

នៅ

អង្គការសហប្រជាជាតិបានប្រកាសថា ចំនួនប្រជាជននៅលើផែនដី បានកើនដល់៨ពាន់លាននាក់ហើយ។ រឿងនេះកើតឡើង ១១ឆ្នាំ បន្ទាប់ពីចំនួនបានឈានដល់ ៧ពាន់លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសហប្រជាជាតិក៏បានប្រកាសដែរថា ឥណ្ឌា បានវ៉ាដាច់ ចិន ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើភពផែនដី។

ទារិកាម្នាក់នៅប្រទេសហ្វីលីពីន ត្រូវបានគេប្រកាសថា ជាបុគ្គលទី៨ពាន់លាន នៅពេលនាងកើតក្នុងមន្ទីរពេទ្យ Dr. Jose Fabella Memorial នៃទីក្រុងម៉ានីល កាលពីព្រឹកមិញ។

UN ក៏បានបញ្ជាក់ដែរថា ចំនួនប្រជាជននៅលើភពផែនដីរបស់យើង កំពុងកើនឡើងក្នុងអត្រាយឺតបំផុតចាប់តាំងពីឆ្នាំ១៩៥០មក។

ការព្យាករណ៍ចុងក្រោយរបស់ UN បង្ហាញថា ចំនួនប្រជាជនពិភពលោកអាចកើនឡើងដល់ប្រហែល ៨.៥ពាន់លាននាក់ក្នុងឆ្នាំ២០៣០ និង ៩.៧ពាន់លាននាក់នៅត្រឹមឆ្នាំ២០៥០។ វាត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតកំពូលប្រហែល ១០.៤ ពាន់លាននាក់ត្រឹមឆ្នាំ២០៨០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Portsmouth

ចុចអាន៖ ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ២០២២ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣ នាទីutes មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៣មេសា

រថភ្លើង
ចរាចរណ៍២៥ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

Sokha Hotels

ព័ត៌មានពេញនិយម