ព័ត៌មានអន្ដរជាតិ
ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក
ពិភពលោកទាំងមូលកំពុងផ្តោតការចាប់អារម្មណ៍ទៅលើថាតើលោក Jack Ma កំពុងស្ថិតនៅឯណាបន្ទាប់ពីមានរបាយការណ៍ថា ស្ថាបនិកក្រុមហ៊ុន Alibaba និង Ant Group រូបនេះបានបាត់មុខពីក្រសែភ្នែកសាធារណៈជនចាប់តាំងពីចុងខែតុលាមកម្ល៉េះ។

នៅថ្ងៃទី២៤ខែតុលា លោក Ma បានថ្លែងសុន្ទរកថាប្រើពាក្យខ្លាំងៗប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនទៅកាន់ទស្សនិកជនដែលសុទ្ធតែជាមន្រ្តីជាន់ខ្ពស់។ ប៉ុន្មានថ្ងៃក្រោយមក អាជ្ញាធរចិនបានបញ្ឈប់ការដាក់លក់ភាគហ៊ុនរបស់ Ant ជាបន្ទាន់ដែលនេះជាសកម្មភាពមួយត្រូវបានគេជឿថា ជាប់ទាក់ទងទៅនឹងសុន្ទរកថាដ៏ចម្រូងចម្រាសរបស់លោក Ma។
បន្ទាប់មក រដ្ឋាភិបាលចិនបានប្រាប់ដល់ក្រុមហ៊ុននេះឲ្យកែលម្អអាជីវកម្មរបស់ខ្លួន យោងទៅតាមច្បាប់ដែលជាហេតុធ្វើឲ្យអនាគតរបស់ខ្លួនស្ថិតក្នុងភាពស្រពិចស្រពិល។
ទន្ទឹមនឹងនេះ និយ័តករចិនបានបើកការស៊ើបអង្កេតដែលមិនធ្លាប់មានពីមុនមកទៅលើក្រុមហ៊ុន Alibaba ពាក់ព័ន្ធអាកប្បកិរិយាផ្តាច់មុខ។

លោក Ma ត្រូវបានគេស្គាល់ថាជាមនុស្សនិយាយមិនចេះខ្លាចនិងស្រលាញ់ភាពចេញមុខចេញមាត់។ ការបាត់ខ្លួនរបស់គាត់ពីព្រឹត្តិការណ៍ថ្មីៗរួមទាំងកម្មវិធីទូរទស្សន៍ល្បីឈ្មោះមួយផងដែរបានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង។
ខណៈដែលបណ្តាញសង្គម Weibo ឬគេហៅថា Twitter របស់ចិនមិនបាន Block ការស្វែងរកពាក្យ “Jack Ma បាត់ខ្លួននោះ, ការបង្ហោះនានាហាក់ដូចជាគ្មានរឿងអ្វីទាំងអស់។ នៅកន្លែងផ្សេងទៀតលើអ៊ីនធើណិតរបស់ចិន អ្នកប្រើប្រាស់កំពុងតាមដាននៅក្នុងក្រុម WeChat ថាតើលោក Ma បានបាត់ខ្លួនឬភៀសខ្លួនចេញពីប្រទេស។

វាមិនមែនជារឿងចម្លែកទេដែលអ្នកឃើញអ្នកមានៗចិនសម្រេចចិត្តគេចមុខក្នុងគ្រាលំបាក។ បន្ទាប់ពីលោក Richard Liu ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ស្ថាបនិកដ៏ឆ្នើមនៃគេហទំព័រ JD.com រូបនេះបានបដិសេធចូលរួមព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។
ប្រភពព័ត៌មានមួយបានប្រាប់ TechCrunch ថា ស្ថាបនិកក្រុមហ៊ុន Tencent លោក Pony Ma បានបាត់មុខពីក្រសែភ្នែកសាធារណជនអស់រយៈពេលប្រហែលមួយឆ្នាំមកហើយបើទោះបីជាមូលហេតុរបស់គាត់គឺដោយសារមានបញ្ហាឆ្អឹងខ្នងរ៉ាំរ៉ៃក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ