Connect with us

ព័ត៌មានអន្ដរជាតិ

មីស៊ីលផលិតដោយរុស្ស៊ីធ្លាក់នៅប៉ូឡូញ សម្លាប់មនុស្ស២នាក់ តែក្រុងមូស្គូ បដិសេធ

បានផុស

នៅ

ក្រសួងការបរទេសប៉ូឡូញ បាននិយាយនៅថ្ងៃពុធទី១៦ខែវិច្ឆិកានេះថា “មីស៊ីលផលិតដោយរុស្ស៊ី បានធ្លាក់នៅលើទឹកដីរបស់ខ្លួននាវេលាម៉ោង ១៥:៤០នាទី ដោយបានសម្លាប់មនុស្សចំនួន២នាក់នៅក្នុងភូមិ Przewodow”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសលោក Lukasz Jasina បានបន្ថែមថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ ត្រូវបានកោះហៅឲ្យមកពន្យល់លម្អិតភ្លាមៗ ជុំវិញឧប្បត្តិហេតុនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ មិនបាននិយាយទេថាតើអ្នកណាជាអ្នកបាញ់មីស៊ីលនេះ ព្រោះភាគីទាំងពីរនៅក្នុងជម្លោះ សុទ្ធតែប្រើប្រាស់អាវុធដែលផលិតដោយរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញលោក Lukasz Jasina

ភូមិ​ Przewodow មានទីតាំងនៅព្រំដែនប៉ូឡូញជាប់អ៊ុយក្រែន ហើយស្ថិតនៅភាគខាងជើងទីក្រុង Lviv។

បន្ទាប់ពីសេចក្តីរាយការណ៍នេះ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយថា ប្រទេសរុស្ស៊ីមិនបានធ្វើការវាយប្រហារណាមួយប្រឆាំងនឹងគោលដៅនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែនទេ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា បំណែកមីស៊ីលដែលត្រូវបានថតដោយប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញនៅកន្លែងកើតហេតុ គឺមិនមានជាប់ពាក់ព័ន្ធជាមួយអាវុធរុស្ស៊ីឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, RT

ចុចអាន៖ លោក Zelensky ប្រាប់មេដឹកនាំ G20 ថា “សង្គ្រាមត្រូវតែបញ្ចប់ ឥឡូវនេះ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម