ព័ត៌មានអន្ដរជាតិ
ចិន ចង់ជួយរុស្ស៊ី កសាង “ពិភពលោកពហុប៉ូល”
បន្ទាប់ពីជួបសមភាគីរុស្ស៊ី Sergey Lavrov នៅខាងក្រៅកិច្ចប្រជុំកំពូល G20 លើកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី, រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកាថា ទីក្រុងប៉េកាំងនឹងសហការជាមួយទីក្រុងមូស្គូ ដើម្បីកសាងពិភពលោកពហុប៉ូលមួយ។

លោកនិយាយថា “ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរុស្ស៊ី និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃពិភពលោកពហុប៉ូល គាំទ្រយ៉ាងពេញទំហឹងនូវលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងការពារប្រព័ន្ធអន្តរជាតិដោយផ្អែកលើអង្គការសហប្រជាជាតិ”។
លោក Wang ក៏បានលើកឡើងផងដែរថា ទីក្រុងប៉េកាំងនឹងបន្តប្រកាន់យកគោលជំហរមិនលម្អៀង និងយុត្តិធម៌លើជម្លោះនៅអ៊ុយក្រែន ហើយដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលកិច្ចចរចាសន្តិភាព។

ប្រទេសចិនក៏បានកោតសរសើរចំពោះជំហរសមហេតុផល និងការទទួលខុសត្រូវរបស់រុស្ស៊ីលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។
ទីក្រុងមូស្គូ បានអះអាងម្តងហើយម្តងទៀត និងបញ្ជាក់យ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងសង្គ្រាមនុយក្លេអ៊ែរដោយមហាអំណាចបរមាណូទាំង៥ ដែលបានអនុម័តកាលពីខែមករាថា សង្រ្គាមនុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ ហើយមិនគួរត្រូវបានប្រយុទ្ធឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ៤ចំណុច បង្កការចាប់អារម្មណ៍ខ្លាំង ក្នុងជំនួបទល់មុខគ្នាលើកដំបូង រវាងលោក ស៊ី និងលោក បៃដិន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង