Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ហៅមេដឹកនាំពិភពលោក មកប្រជុំបន្ទាន់ បន្ទាប់ពីមីស៊ីល ធ្លាក់នៅប៉ូឡូញ

បានផុស

នៅ

នៅព្រឹកថ្ងៃពុធទី១៦ខែវិច្ឆិកានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានកោះប្រជុំបន្ទាន់ នៃក្រុមមេដឹកនាំប្រទេស G7 និងអង្គការណាតូ នៅប្រទេសឥណ្ឌូណេស៊ី សម្រាប់ការពិគ្រោះយោបល់ បន្ទាប់ពីប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តណាតូ និយាយថា មីស៊ីលផលិតដោយរុស្ស៊ីមួយគ្រាប់ បានសម្លាប់មនុស្សពីរនាក់ នៅភាគខាងកើតប្រទេសរបស់ខ្លួន ជិតព្រំដែនអ៊ុយក្រែន។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានទូរស័ព្ទទៅប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ដើម្បីសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់អាយុជីវិតជនស៊ីវិល។ នៅលើ Twitter លោក Biden បានសន្យាពីការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំពោះការស៊ើបអង្កេតរបស់ប៉ូឡូញ ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ។

កិច្ចប្រជុំតុមូលដ៏ធំមួយក្នុងសាលនៃសណ្ឋាគារដែលលោកស្នាក់នៅ ប្រធានាធិបតីសហរដ្ឋអាមេរិកបានទទួលមេដឹកនាំនៃក្រុមប្រទេស G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប រួមជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងនាយករដ្ឋមន្ត្រីនៃសម្ព័ន្ធមិត្តណាតូដូចជា អេស្ប៉ាញ និងហូឡង់។

ពេលអ្នកសារព័ត៌មាន សួរថាតើលោកនឹងផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពនៅក្នុងប្រទេសប៉ូឡូញដែរឬទេ លោក Biden បានឆ្លើយថា “ទេ”។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ូឡូញ បានកំណត់អត្តសញ្ញាណថា មីស៊ីលដែលធ្លាក់លើទឹកដីរបស់ខ្លួនគឺត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែប្រធានាធិបតីប៉ូឡូញ លោក Duda មិនទាន់ហ៊ានបញ្ជាក់ច្បាស់ទេថាតើ អ្នកណាជាអ្នកបាញ់ឲ្យប្រាកដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ តើ ណាតូ នឹងធ្វើម្តេចពេលមីស៊ីល ធ្លាក់នៅក្នុងទឹកដីសមាជិករបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម