ព័ត៌មានអន្ដរជាតិ
ត្រជាក់ខ្លាំងពេកនៅថៃ ងាប់ត្រី១០តោន
អាកាសធាតុត្រជាក់ខ្លាំងនៅភាគឦសានប្រទេសថៃបានសម្លាប់ត្រីចិញ្ចឹមយ៉ាងហោចណាស់១០តោននៅក្នុងស្រុក Tha Uthen។
អាកាសធាតុត្រជាក់បានចាប់ផ្តើមមុនថ្ងៃចូលឆ្នាំសកលដោយមានសីតុណ្ហភាពចន្លោះពី១០ទៅ១២អង្សាសេនៅពេលយប់។
អ្នកចិញ្ចឹមត្រីនៅ Songkhram ដែលជាដៃទន្លេមេគង្គគឺភាគច្រើនមកពីភូមិ Hat Kuan ក្នុងស្រុក Tha Uthen។
ពួកគេបាននិយាយថា ត្រីមួយចំនួនធំដែលភាគច្រើនជាត្រី ឡាប់យ៉ា បានងាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពួកគេប៉ាន់ប្រមាណការខាតបង់ចាប់ពី១០តោនឡើងទៅ។ ត្រីនេះមួយក្បាលមានអាយុពី៤ទៅ៥ខែនិងមានទម្ងន់១ទៅ១.២គីឡូក្រាមហើយភាគច្រើនត្រៀមយកទៅលក់នៅលើទីផ្សារ។ សម្រាប់ការវាយតម្លៃចំពោះការខាតបង់គឺសរុបប្រមាណ៥០០,០០០បាត (១៦,៧១៩ដុល្លារ)។
ត្រីងាប់ត្រូវតែកប់ចោល។ មន្ត្រីជលផលបានព្រមានពួកគេថា ត្រីទាំងនេះមិនមានសុវត្ថិភាពសម្រាប់បរិភោគទេ។
លោក Piya Atkachorn ប្រធានការិយាល័យជលផល Tha Uthen បាននិយាយថា ត្រីងាប់ដោយសារការរួមផ្សំនៃបរិមាណអុកស៊ីហ្សែនត្រជាក់និងទាបនៃទឹកអូរ Songkhram៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច