Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ថា មីស៊ីល ដែលវាយប្រហារប៉ូឡូញ មិនទំនងជាបាញ់ចេញពី រុស្ស៊ី ទេ (មានវីដេអូ)

បានផុស

នៅ

លោក Joe Biden បានដាក់ការសង្ស័យលើប្រភពដើមនៃមីស៊ីល ដែលបានវាយប្រហារប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្សពីរនាក់កាលពីល្ងាចថ្ងៃអង្គារទី១៥ខែវិច្ឆិកា ដោយនិយាយថា វាមិនទំនងជាបាញ់ចេញពីប្រទេសរុស្ស៊ីនោះទេ។

ប្រធានាធិបតី​អាមេរិកលោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អាមេរិក​បានថ្លែងបែបនេះ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ G7 និង ណាតូ ដើម្បី​ពិភាក្សា​អំពី​ឧបទ្ទវហេតុ​នៅ​ក្នុងទី​ក្រុង Przewodow ជិត​ព្រំដែន​ប្រទេស​ប៉ូឡូញ ជាប់​អ៊ុយក្រែន។

អាជ្ញាធរអ៊ុយក្រែន និងប៉ូឡូញនិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីមីស៊ីលផលិតដោយរុស្ស៊ី ប៉ុន្តែលោក Biden ហាក់ដូចជាបង្ហាញថា មីស៊ីលនេះ ប្រហែលជាមិនមែនបាញ់ចេញពីប្រទេសរុស្ស៊ីនោះទេ។

លោកនិយាយ​ថា “មាន​ព័ត៌មាន​បឋម​ដែលយល់ច្រឡំចំពោះ​រឿងនេះ។ ខ្ញុំមិនចង់និយាយដូច្នេះទេ រហូតដល់យើងស៊ើបអង្កេតវាទាំងស្រុង ប៉ុន្តែបើមើលទៅតាមគន្លង មីស៊ីលនេះមិនទំនង ត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ីឡើយ ប៉ុន្តែយើងនឹងរង់ចាំមើល”។

មីស៊ីលនេះ បង្កឲ្យមានការជជែកគ្នាគួរឲ្យព្រួយបារម្ភអំពីមាត្រា៥ របស់អង្គការណាតូ ដែលមានចែងថា ការវាយប្រហារលើប្រទេសសមាជិកមួយ ត្រូវបានគេមើលឃើញថាជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល។

បំណែកមីស៊ីល

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារមីស៊ីលនៅប៉ូឡូញ ដោយនិយាយថា របាយការណ៍បែបនេះ គឺជាការបង្កហេតុដោយចេតនា បំណងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។

សមាជិកណាតូមួយចំនួន បានបង្ហោះ Twitter ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប្រទេសប៉ូឡូញ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ផងដែរ ដែលបានរំលឹកឡើងវិញនូវសាមគ្គីភាពរបស់ចក្រភពអង់គ្លេសជាមួយប៉ូឡូញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក Biden ហៅមេដឹកនាំពិភពលោក មកប្រជុំបន្ទាន់ បន្ទាប់ពីមីស៊ីល ធ្លាក់នៅប៉ូឡូញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម