ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ឧប្បត្តិហេតុមីស៊ីលនៅប៉ូឡូញ បង្ហាញថា បស្ចិមប្រទេស កំពុងខិតទៅជិតសង្គ្រាមលោក
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃពុធទី១៦ខែវិច្ឆិកានេះថា ការវាយប្រហារដោយមីស៊ីលលើទឹកដីប៉ូឡូញ បង្ហាញថា ប្រទេសលោកខាងលិច កំពុងខិតកាន់តែទៅជិតទៅសង្គ្រាមលោកមួយទៀត។

លោក Medvedev បានសរសេរនៅលើ Twitter ថា “ឧប្បត្តិហេតុជាមួយ ការវាយប្រហារដោយមីស៊ីលនៅលើកសិដ្ឋានប៉ូឡូញ បានបង្ហាញឲ្យឃើញតែរឿងមួយគត់គឺថា ការធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយលោកខាងលិចខិតកាន់តែជិតទៅនឹងសង្គ្រាមលោក”។
ប្រធានាធិបតីប៉ូឡូញ ដែលជាសមាជិកណាតូបាននិយាយមុននេះថា ប្រទេសនេះ មិនទាន់មានព័ស្តុតាងជាក់ស្តែងណាមួយដែលបង្ហាញថា នរណាជាអ្នកបាញ់មីស៊ីល ដែលវាយប្រហាររោងចក្រគ្រាប់ធញ្ញជាតិប៉ូឡូញនៅជាប់ព្រំដែនអ៊ុយក្រែន និងបានសម្លាប់មនុស្ស២នាក់ នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Biden ថា មីស៊ីល ដែលវាយប្រហារប៉ូឡូញ មិនទំនងជាបាញ់ចេញពី រុស្ស៊ី ទេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ