Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន សារភាពថា មីស៊ីលដែលធ្លាក់នៅប៉ូឡូញ គឺខ្លួនជាអ្នកបាញ់ (មានវីដេអូ)

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ CNN, មន្ត្រីយោធាអ៊ុយក្រែនបានប្រាប់សមភាគីអាមេរិក និងលោកខាងលិចផ្សេងទៀតថា ពួកគេព្យាយាមស្ទាក់ចាប់មីស៊ីលរុស្ស៊ី នៅជិតទីតាំងនៃការបំផ្ទុះសម្លាប់មនុស្សក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើពីដំបូងឡើយ ទីក្រុងកៀវបានស្តីបន្ទោសការផ្ទុះនេះទៅលើប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែមេដឹកនាំលោកខាងលិចបានថ្លែងថា ហេតុការណ៍នេះទំនងជាបណ្តាលមកពីការបាញ់មីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីនេះ។

កាលពីថ្ងៃទី១៥ខែវិច្ឆិកា មីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងភូមិ Przewodow នៃទីក្រុង Lublin Voivodeship ភាគខាងកើតប្រទេសប៉ូឡូញ ជាប់ព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស២នាក់។

សូម្បីតែប្រទេសប៉ូឡូញខ្លួនឯង និងអង្គការណាតូក៏បាននិយាយផងដែរកាលពីថ្ងៃពុធថា ការវាយប្រហារនេះគឺប្រហែលជាការបាញ់ខុសដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ។

ទន្ទឹមនោះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា “តាមព័ត៌មានដែលយើង និងសម្ព័ន្ធមិត្តទទួលបានគឺថា វាគឺជាគ្រាប់រ៉ុកកែត S-300 ដែលផលិតនៅសហភាពសូវៀត ហើយជាគ្រាប់រ៉ុកកែតចាស់។ មិនមានព័ស្តុតាងណាមួយដែលថា វាត្រូវបានបាញ់ដោយភាគីរុស្ស៊ីឡើយ។ មានភាគរយ​ខ្ពស់​ដែលថា ​វាទំនងជា​ត្រូវ​បាន​បាញ់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​របស់អ៊ុយក្រែន”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ RT,TBS News

ចុចអាន៖ រុស្ស៊ី៖ ឧប្បត្តិហេតុមីស៊ីលនៅប៉ូឡូញ បង្ហាញថា បស្ចិមប្រទេស កំពុងខិតទៅជិតសង្គ្រាមលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៤៥ នាទីutes មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម