ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ លោក Xi បន្ទោសលោក Trudeau នៅកិច្ចប្រជុំកំពូល G20
ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេថតជាប់ ខណៈលោកចោទប្រកាន់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ពីការធ្វើឲ្យលេចធ្លាយព័ត៌មានលម្អិតនៃកិច្ចប្រជុំ។ វីដេអូនេះ ត្រូវបានបញ្ចេញប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំទាំង២ ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី។

លោក Xi បានប្រាប់លោក Trudeau តាមរយៈអ្នកបកប្រែថា នេះគឺជារឿងមិនសមរម្យ ហើយបានចោទប្រកាន់នាយករដ្ឋមន្ត្រីកាណាដាថា “ខ្វះភាពស្មោះត្រង់”។
លោក Xi ទំនងជាសំដៅទៅលើរបាយការណ៍ដែលថា លោក Trudeau បានពិភាក្សាអំពីការចោទប្រកាន់ថាមានចារកម្មចិន និងការជ្រៀតជ្រែកក្នុងការបោះឆ្នោតកាណាដា អំឡុងពេលប្រជុំ។ កិច្ចពិភាក្សាបិទទ្វារ គឺជាលើកដំបូងរបស់មេដឹកនាំទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំ។

ក្នុងវីដេអូដែលថតដោយអ្នកកាសែត នៅឯការជួបជុំមេដឹកនាំពិភពលោក ដែលបានបញ្ចប់ទៅហើយនោះ លោកប្រធានាធិបតី Xi និងលោក Trudeau អាចត្រូវបានគេមើលឃើញថា កំពុងឈរនៅជិតគ្នា និងនិយាយគ្នាតាមរយៈអ្នកបកប្រែ។
មេដឹកនាំចិនបានប្រាប់លោក Trudeau ជាភាសាចិនកុកងឺថា “អ្វីគ្រប់យ៉ាងដែលយើងពិភាក្សា ត្រូវបានបែកធ្លាយទៅអ្នកសារព័ត៌មាន ហើយវាមិនសមរម្យទាល់តែសោះ”។
បន្ទាប់ពីញញឹម និងងក់ក្បាល នាយករដ្ឋមន្ត្រីកាណាដាបានឆ្លើយតបដោយនិយាយថា “នៅប្រទេសកាណាដា យើងជឿជាក់លើការសន្ទនាដោយសេរី បើកចំហ និងស្មោះត្រង់ ហើយនោះជាអ្វីដែលយើងនឹងបន្តធ្វើ”។ លោក Trudeau បន្ថែមថា “យើងនឹងបន្ត សម្លឹងឆ្ពោះរកការធ្វើការរួមគ្នាក្នុងន័យស្ថាបនា ប៉ុន្តែនឹងមានរឿងដែលយើងមិនយល់ស្រប”។

លោក Trudeau ហៀបនឹងឈប់និយាយទៅហើយ ស្រាប់តែលោក Xi បានកាត់ និងស្នើសុំឲ្យគាត់ “បង្កើតលក្ខខណ្ឌ” ហើយចាប់ដៃលោក Trudeau រួចក៏ដើរចេញ។
គួរបញ្ជាក់ថា ការឆ្លើយឆ្លងគ្នានេះ បានបង្ហាញឲ្យឃើញពីភាពតានតឹងរវាងប្រទេសចិន និងកាណាដា ដែលកើនឡើងដល់កម្រិតខ្ពស់ ចាប់តាំងពីការឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies លោកស្រី Meng Wanzhou នៅក្នុងឆ្នាំ២០១៨ និងការចាប់ខ្លួនជាបន្តបន្ទាប់របស់ទីក្រុងប៉េកាំងលើជនជាតិកាណាដាពីរនាក់ពីបទចារកម្ម។ ក្រោយមក អ្នកទាំងបី ត្រូវបានដោះលែង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ