ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៦,០០០ នាក់ រួមទាំងអតីតទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី
ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាង ៦,០០០ នាក់ ក្នុងនោះក៏មានលោកលោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ។

សារព័ត៌មាន Irrawaddy និង BBC របស់មីយ៉ាន់ម៉ាបានរាយការណ៍ថា ដោយឡែកលោកស្រី Vicky Bowman អតីតបេសកជនអង់គ្លេស និងលោក Toru Kubota ដែលជាអ្នកសារព័ត៌មានជប៉ុន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែងឲ្យមានសេរីភាពផងដែរ ដើម្បីអបអរថ្ងៃបុណ្យជាតិ ។
លោក Turnell ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទបំពានច្បាប់សម្ងាត់រដ្ឋ ហើយតុលាការមីយ៉ាន់ម៉ាបានកាត់ទោសអតីតទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី រូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ខណៈលោក Kubota វិញ បានជាប់ចោទពីបទបះបោរ និងបំពានច្បាស់ទំនាក់ទំនង ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ។

ដោយឡែកលោកស្រី Bowman ត្រូវបានចាប់ឃុំខ្លួនជាមួយនឹងស្វាមីរបស់លោកស្រីគឺលោក Ko Htein Lin ដែលជាសិល្បករមីយ៉ាន់ម៉ាដ៏ល្បីឈ្មោះមួយរូបកាលពីខែសីហា ហើយបានចោទប្រកាន់អ្នកទាំងពីរ ពីបទរំលោភលើច្បាប់អន្តោរប្រវេសន៍ ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលនយោបាយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន ហើយក្នុងនោះមានទាំងការចាប់ខ្លួនមេដឹកនាំស៊ីវិលជាច្រើន រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ក្នុងការវាយឆ្មក់នៅព្រឹកព្រលឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ មីយ៉ាន់ម៉ា ថ្កោលទោសផែនការ អាស៊ាន មានចំណែកចូលរួមជាមួយភាគីប្រឆាំង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត