ព័ត៌មានអន្ដរជាតិ
ចិនចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំមុនថ្ងៃបុណ្យចូលឆ្នាំថ្មី (មានវីដេអូ)
ប្រជាជនរាប់ពាន់នាក់បានតម្រង់ជួរនៅទីក្រុងប៉េកាំងដើម្បីទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅពេលដែលប្រទេសចិនបង្កើនការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ក្រុមមនុស្សសំខាន់ៗចំនួន ៩ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅខែកុម្ភៈ និងជារដូវកាលធ្វើដំណើរដ៏មមាញឹករបស់ប្រទេស ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រជាជនរាប់ពាន់នាក់នៅតាមទីក្រុងនានាមកពីទីក្រុងប៉េកាំង ទីក្រុង Shanghai និងទីក្រុង Shenzhen បានចាក់វ៉ាក់សាំងដូសដំបូងរបស់ក្រុមហ៊ុន Sinopharm ចាប់តាំងពីយុទ្ធនាការបានចាប់ផ្តើមនៅដើមខែនេះ ។
ទន្ទឹមនោះការចាក់វ៉ាក់សាំងនេះក៏កំពុងដំណើរការនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរដូចជា ខេត្ត Shandong និងខេត្ត Shanxi ខណៈប្រទេសចិនព្យាយាមធានាថា ប្រជាជនចំនួន ៥០ លាននាក់ត្រូវបានចាក់វ៉ាក់សាំងមុនពេលបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែក្រោយនេះ ។

រូបភាពពីទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញជួរជាច្រើននៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុក និងមណ្ឌលសុខភាពសហគមន៍ នៅពេលដែលមនុស្សរង់ចាំអានបែបបទយល់ព្រម និងពិនិត្យសីតុណ្ហភាពរបស់ពួកគេ មុនពេលទទួលបានការចាក់វ៉ាក់សាំង ។
ខុសពីយុទ្ធនាការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេសដែលផ្តល់អាទិភាពដល់បុគ្គលិកសំខាន់ៗ និងមនុស្សចាស់ ប្រទេសចិនកំពុងដាក់ប្រជាជនដែលកំពុងធ្វើការរបស់ខ្លួននៅលើគេក្នុងបញ្ជីអ្នកចាក់វ៉ាក់សាំងដោយសង្ឃឹមថានឹងទទួលបានភាពស៊ាំរបស់ខ្លួនលឿនជាងមុន ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា ប្រជាជននៃទីក្រុងប៉េកាំងដែលស្ថិតក្នុងចំណោមក្រុមសំខាន់ទាំង ៩ និងមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំនឹងត្រូវគេរៀបចំឲ្យទទួលការចាក់វ៉ាក់សាំងមុនពេលបុណ្យចូលឆ្នាំថ្មី ។
ការចាក់វ៉ាក់សាំងនេះក៏រាប់បញ្ចូលទាំងអធិការកិច្ចគយ និងមន្ត្រីធ្វើចត្តាឡីស័កសម្រាប់ម្ហូបអាហារក្លាស្សេដែលបាននាំចូល កម្មករដឹកជញ្ជូនអន្តរជាតិ និងក្នុងស្រុកក៏ដូចជានិយោជិករបស់អង្គការរដ្ឋាភិបាល ប៉ូលិស កងពន្លត់អគ្គិភ័យ និងសហគមន៍មូលដ្ឋានជាដើម ។ ចំណែកបុគ្គលិកនៅក្នុងផ្នែកដឹកជញ្ជូន និងវិស័យសាធារណៈក៏ត្រូវបានរាប់បញ្ចូលផងដែរ ។

អាជ្ញាធរសុខាភិបាលនៅថ្ងៃទី ៣១ ខែធ្នូបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌចំពោះការចាក់វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនយក្សចិន Sinopharm ដែលក្រុមហ៊ុននេះបានរកឃើញថាមានអត្រាប្រសិទ្ធភាព ៧៩.៣៤ ភាគរយនៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ខណៈវ៉ាក់សាំងនេះត្រូវការចាក់ ២ ដូស ។

ប្រទេសចិនចង់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរាប់លាននាក់មុនពេលបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែកុម្ភៈ នៅពេលដែលប្រជាជនវិលត្រឡប់មកស្រុកកំណើតវិញ ។ ចំណែកក្រោមកម្មវិធីប្រើប្រាស់បន្ទាន់មួយដែលបានចាប់ផ្តើមកាលពីខែកក្កដា អាជ្ញាធរនិយាយថា មនុស្ស ៤.៥ លាននាក់ ភាគច្រើនជាបុគ្គលិកសុខភាពជួរមុខ និងមន្រ្តីរដ្ឋាភិបាលដែលចេញទៅក្រៅប្រទេសបានទទួលការចាក់វ៉ាក់សាំងរួចហើយនៃវ៉ាក់សាំងពិសោធន៍មួយក្នុងចំណោមវ៉ាក់សាំងចំនួន ៣ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ នារីបម្រើការតាមយន្តហោះហ្វីលីពីនត្រូវមិត្តភ័ក្ដិជិត ១០ នាក់រំលោភបូករហូតដល់ស្លាប់
ចុចអាន ៖ ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?